ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, April 12, 2017
ចូលឆ្នាំថ្មីប្តីថាទៅតាកែវប្រពន្ធថាទៅកំពង់ធំ កើតរឿងធំប្តីវ៉ៃប្រពន្ធបែកក្បាលបាក់ធ្មេញព្រោះតែស្រុកកំណើតខុសគ្នា
ប្រពន្ធថាទៅចូលឆ្នាំស្រុកអូន ចំណែកប្តីវិញថាទៅចូលឆ្នាំស្រុកបងសប្បាយជាង ឌុបគ្នាបណ្តើរឈ្លោះប្រកែកគ្នាបណ្ដើរឈប់ម៉ូតូ ចុះវ៉ៃគ្នាប្រាវ បែកក្បាល បាក់ធ្មេញ ផ្អើលសមត្ថកិច្ចជួយឃាត់
ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរ ខណៈដែលបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់ ការងារតាមបណ្តាក្រុមហ៊ុន សំណង់ ក៏ត្រូវបានឈប់សម្រាកដើម្បីអបអរថ្ងៃបុណ្យប្រពៃណីជាតិ តែគ្រួសារមួយគូរនេះ ចម្លែកប្លែក ផ្អើលអ្នកផង បន្ទាប់ពីប្រកាន់ចិត្ត ប្រកាន់នូវគំនិត ប្តីយល់ឃើញផ្សេង ប្រពន្ធយល់ឃើញផ្សេង ខាងប្តីថាចូលឆ្នាំថ្មីទៅលេងស្រុកបង ចំណែកប្រពន្ធវិញ ចូលឆ្នាំថ្មីគួរទៅលេងស្រុកអូន ជិះម៉ូតូបណ្តើរសារសងគ្នាបណ្តើរ ដោយមិនចុះសម្រុងគ្នា គ្រាដែលដណ្តើមទៅស្រុករៀងខ្លួន កើតជាទំនាស់ប្រទាញប្រទង់គ្នា ប្តីទ្រាំមិនបានឈប់ម៉ូតូវ៉ៃប្រ៉ាវ បែកមុខបាក់ធ្មេញហូរឈាម បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
គូរស្នេហ៍ប្រែជាគូរសត្រូវ ដោយសារជម្លោះដណ្តើមដី ដណ្តើមទីគ្នាទៅបុណ្យទានខាងលើ ភាគីខាងប្រពន្ធមានឈ្មោះ អុល ស្រីអន អាយុ២៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិកំពង់គោ ឃុំកំពង់គោ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ ចំណែកភាគីខាងប្ដីមានឈ្មោះ ហែម ចាន់ធូ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ជាងបៀកថ្នាំ មានស្រុកកំណើតភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ គ្រួសារខាងលើ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមសម្តីស្រ្តីជាប្រពន្ធបានឲ្យដឹងថា ខ្លួនក្រោយពីលែងលះជាមួយ ប្តីទី១ អស់រយះពេល៥ឆ្នាំកន្លងមកហើយ បន្សល់ទុកកូនស្រីចំនួន២នាក់ ម្នាក់អាយុ៨ឆ្នាំ ម្នាក់ទៀតអាយុ៥ឆ្នាំ រស់នៅជាមួយជីដូនឯស្រុកកំណើត ។ ស្រ្តីខាងលើបន្តទៀតថា ក្រោយពីលែងលះជាមួយប្តីទី១ ហើយក៏មានស្នេហាជាមួយ បុរសខាងលើ ស្រឡាញ់គ្នាគ្រាជួបដំបូង ស៊ូប្តូរផ្តាច់ យកគ្នាជាប្តីប្រពន្ធ បាន សែនព្រេន ក៏សន្មត់ថា រស់នៅជុំគ្នាក៏ជាប្តីប្រពន្ធចឹងទៅ អស់រយៈពេល៥ឆ្នាំមកហើយដែរ តែគ្មានកូនមួយគ្រាប់ណានោះទេ ។
អំណាចនៃកំហឹង ទប់ចិត្តមិនបាន របស់ប្តីប្រពន្ធមួយគូរខាងលើ ប្រកាន់រៀងខ្លួន ត្រូវបាននគរបាលហៅនាំទាំង២នាក់ទៅសម្របសម្រួលគ្នានៅប៉ុស្តិ៍កាកាប នៅតែចិត្តប្រកាន់រៀងខ្លួនដដែល ទោះជាសមត្ថកិច្ចខិតខំផ្សះផ្សារ ឲ្យយកធម៌ខន្តីដាក់ខ្លួនយ៉ាងណាក៏ដោយ ខាងប្រពន្ធប្រកាន់នូវជំហមួយ « អូនត្រូវតែលែងបងហើយ » ប្តីចិត្តសឿង « តាមចិត្តអូនចុះ » ។
ក្រោយពីផ្ទុះជម្លោះហឹង្សា ដោយសារការមិនយោគយល់គ្នារវាងប្តីនិងប្រពន្ធ ឈានទៅរកលែងលះគ្នា ម្ខាងសុខចិត្តជាជាបុរសពោះម៉ាយ ម្ខាងទៀតសុខចិត្តធ្វើជាស្រ្តីម៉េម៉ាយ កូន២ដដែល ។ ម្ខាងៗសម្រេចចិត្តរៀងខ្លួននៅប៉ុស្តិ៍នគរបាល សូមធ្វើកិច្ចសន្យាផ្តាច់សង្វាស់ស្នេហ៍ ចែកផ្លូវគ្នាវិលទៅផ្ទះ ចូលរួមថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររៀងខ្លួន ខាងប្រពន្ធបានម៉ូតូដឹកកូនកង់និងមេមាន់ ចំណែកខាងប្តីសុំលុយ៥ម៉ឺនរៀលសម្រាប់ធ្វើទៅស្រុកកំណើតវិញ ដើម្បីបញ្ចប់រឿង ៕ អត្ថបទ កម្ពុជាថ្មី Video Facebook 12/04/2017
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment