ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, March 6, 2017
ការរំលោភយកដីព្រៃឈើសហគមន៍ឧត្តមស្រែពស់ធ្វើជាដីឯកជន នៃអ្នកមានលុយមានអំណាច
ដីព្រៃឈើការពាររបស់ប្រជាពលរដ្ឋសហគមន៍ភូមិស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានអ្នកមានអំណាចដែលអះអាងថា ជាមេទាហានកងពល ង៧០ ទៅឈួសឆាយរំលោភយកធ្វើដីកម្មសិទ្ធិឯកជនបណ្តើរៗ ថ្មីៗ ហុយៗ ដែលធ្វើឲ្យព្រៃឈើកាន់តែបាត់បង់ ដីធ្លីសហគមន៍កាន់តែរួមតូចទៅៗ សត្វព្រៃគ្មានដីព្រៃជាជម្រកនិងប៉ះពាល់ដល់សិទ្ធិរស់រានមានជីវិត សិទ្ធិសិដ្ឋកិច្ច ទាំងមនុស្សនិងសត្វនៅទីនោះថ្ងៃ៦មិនា២០១៧ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment