ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, March 22, 2017
ផ្តល់ជំនួយខ្មែរជួយខ្មែរស័ង្កសីប្រក់ដំបូលផ្ទះអ្នកស្រី កី ផ្លិប ដែលក្រីក្ររងគ្រោះជាប់គុកដោយអយុត្តិធម៌
ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយទាន ខ្មែរជួយខ្មែរ ! ជាសទ្ធាជ្រះថ្លារបស់អ្នកស្រី សួន សុភាព និងគ្រួសាររស់នៅ Seattle.Washington State.USA.370$ ទិញជាស័ង្កសី យកទៅជួសជុលជួយប្រក់ដំបូលផ្ទះជូន អ្នកស្រី កី ផ្លិប នៅភូមិសណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលផ្ទះខ្ទមចាស់របស់អ្នកស្រីប្រក់ស្បូវលេចធ្លុះធ្លាយហើយរងគ្រោះជាប់ពន្ធនាគារដោយអយុត្តិធម៌ទៀត ព្រោះតែការពារសិទ្ធិលំនៅដ្ឋានដីធ្លី ត្រូវបានតុលាការចោទចាប់ដាក់ពន្ធនាគារ២ឆ្នាំដោយចោទថា អ្នកស្រី កាប់បំផ្លាញព្រៃឈើខុសច្បាប់ ចាប់ខ្លួនថ្ងៃទី៦ខែតុលាឆ្នាំ១០១៥ រហូតមកដល់ពេលនេះថ្ងៃ២១មិនា២០១៧នៅមិនទាន់ដោះលែងមិនទាន់បានទទួលយុត្តិធម៌នៅឡើយទេ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យបានាុខចំរើនតរៀងទៅ !
#យុត្តិធម៌ #ដោះលែង #កីផ្លិប
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment