ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, March 6, 2017
ប្រជាពលរដ្ឋហាមឃាត់ឡានដឹកគ្រឿងចក្រដែលប៉ុនប៉ងចូលទៅឈួសយកដីព្រៃសហគមន៍ធ្វើជាដីឯកជន
ឡានដឹកគ្រឿងចក្រអាត្រាក់ទ័រឈួសឆាយព្រៃសរុប៣គ្រឿង បានបើកចូលទៅកាន់ព្រៃសហគមន៍មេត្តាធម្មជាតិ ភូមិស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ នេះ ដោយមានបំណងចូលទៅឈួសកំទេចរំលោភយកដីព្រៃឈើសហគមន៍ការពារថាជាដីឯកជនរបស់អ្នកមានអំណាចជាមេទាហាននៅកងពល ង៧០ ម្នាក់ តែត្រូវបានប្រជាពលរដ្ឋក្នុងភូមិរូមគ្នាហាមឃាត់ទុបស្កាត់ បណ្តេញឡានដឹកគ្រឿងចក្រនោះចេញមិនឲ្យចូលទៅឈួសកំទេចដីព្រៃការពារសហគមន៍ទេ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment