ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, March 30, 2017
សហគមន៍ព្រៃឈើក្បែរជើងភ្នំឱរ៉ាល់នាំគ្នាលើករូបថតនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយការពារដីធ្លីព្រៃឈើ
សហគមន៍ព្រៃឈើនៅក្បែរជើងភ្នំឱរ៉ាល់លើករូបថតនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើរសុំឲ្យជួយការពារទឹកដីព្រៃឈើសហគមន៍ដែលរងការរំលោភបំពានយកពីអ្នកមានអំណាច
https://youtu.be/jKQ7Vk88xgE
ប្រជាពលរដ្ឋនៅភូមិ ពោធិមាស ហៅស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាំគ្នាលើកស្លាករូបថតសម្តេចតេជោ ហ៊ុន សែន នៅលើព្រំប្រទល់ផ្ទៃដីព្រៃឈើសហគមន៍ឧត្តមស្រែពស់ ដែលកំពុងរងការរុករានទន្ទ្រានយកដីព្រៃសហគមន៍ធ្វើជាដីកម្មសិទ្ធិឯកជននៃបក្សពួកអ្នកមានលុយអំណាច ។ ក្នុងបដាដែលប្រជាពលរដ្ឋលើកស្លាកក្រៅពីមានរូបថតសម្តេចតេជោ ហ៊ុន សែន ហើយគឺមានរូបភាពព្រៃឈើសហគមន៍ដែលនៅសេសសល់បន្តិចបន្តួចក្បែរជើងភ្នំឱរ៉ាល់ដែលប្រជាពលរដ្ឋការពារថែរក្សាទុកជាប្រយោជន៍ជាតិសាសនាទឹកដីព្រៃព្រឹក្សាមនុស្សសត្វជាសម្បត្តិរួមនិងមានសរសេរអក្សរដាក់ថា សូមសម្តេចតេជោ ហ៊ុន សែន ជួយការពារទឹកដីព្រៃឈើ សហគមន៍ព្រៃឈើនៅ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺផង ! ទីណាមាន សម្តេចតេជោ ហ៊ុន សែន ទីនោះ ត្រូវតែមានព្រៃឈើគង់វង្ស ! ។ ពាក្យស្លោកខាងលើនេះដោយសារតែប្រជាពលរដ្ឋខិតខំការពារទឹកដីព្រៃឈើនៅទីនោះស្ទើរអស់លទ្ធភាពការពារហើយ ព្រោះអ្នកដែលមករំលោភកាប់បំផ្លាញដីព្រៃនៅទីនោះធ្វើជាកម្មសិទ្ធិឯកជន គឺជនអ្នកមានអំណាចដែលគេអះអាងថាជាមេកងពល ង៧០ ដែលគេមានបក្សពួកអ្នកមានអំណាចជួយការពារ ហើយគេបានព្យាយាមយកអាត្រាក់ទ័រនិងយកថ្នាំពណ៌ក្រហមដើរបាញ់និងបោះបង្គោលក្រាក់ព័ទ្ធជុំវិញដីព្រៃនិងមកឈូសឆាយស្ទើររាល់ថ្ងៃ តែត្រូវបានប្រជាពលរដ្ឋហាមឃាត់ទុបស្កាត់ទាន់ ប៉ុន្តែគេនៅតែអះអាងថាគេនិងយកដីព្រៃនោះឲ្យបាន បើអ្នកណាហ៊ានតវ៉ាគេនិងចាប់ដាក់គុក ជាដើម ទើបប្រជាពលរដ្ឋភ័យខ្លាចព្រួយបារម្ភខ្លាចបាត់បង់ទឹកដីព្រៃឈើសហគមន៍ដែលខំការពារដីនៅសេសសល់តិចតួចនោះបាត់បង់ដូចដីព្រៃឈើសហគមន៍មុនៗទៀត ។ ៣០មិនា២០១៧
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment