ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, March 30, 2017
ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះព្រោះការបណ្តេញចេញនៅសហគមន៍ភ្នំបាត
ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ បុណ្យខ្មែរជួយខ្មែរ ! បុណ្យខ្មែរសង្គ្រោះខ្មែរ ! ពីជនរួមជាតិខ្មែរអាមេរីកកាំងនៅទីក្រុង Seattle.Washington State.USA ដែលមានអ្នកស្រី សួន សុភាព និងគ្រួសារ 520$ និងរៃអង្គាសញាតិមិត្តបុគ្គលិកធ្វើការងារនៅក្នុងក្រុមហ៊ុនហាងកាត់ដេរ សុខ ហុង បាន480$ទៀត សម្រាប់ទិញជាអង្កនិងបែងចែកជាថវិកាជួយសង្គ្រោះដល់ជនក្រីក្ររងគ្រោះក្នុងបញ្ហាសង្គមនៅកម្ពុជា ។ ព្រឹកថ្ងៃ៣១មិនា២០១៧នេះ ព្រះអង្គបានបែងចែកផ្តល់ជំនួយមនុស្សធម៌របស់បងប្អូនជនរួមជាតិខ្មែរអាមេរីកកាំងមួយចំនួនជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះព្រោះការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានពីសហគមន៍បុរីកីឡាក្រុងភ្នំពេញឆ្នាំ២០១២ចំនួន១៤០គ្រួសារឲ្យមករស់នៅសហគមន៍ភ្នំបាត ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ដោយក្នុងមួយគ្រួសារៗទទួលបានថវិកា២០០០០រៀលស្មើរនិង5$និងចែកជូនដល់កុមារីកុមារាតូចៗម្នាក់១០០០ពាន់រៀលចំនួនជាង៥០នាក់និងសិស្សសាលាថ្នាក់ទី៦ដល់ទី៩ចំនួនជាង១០នាក់ម្នាក់ៗ១០០០០រៀលនិងជនពិការ៣នាក់ម្នាក់ៗ៤០០០០រៀលបន្ថែមមួយចំនួនទៀតផងដែរ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យបានសុខចំរើនដោយសិរីសួស្តីឆ្នាំថ្មីកុំបីខាន ! ។។។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment