ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, March 14, 2017
ចែកសម្ភារៈសិក្សាដល់កុមារីកុមារាសហគមន៍ភូមិស្ទឹងជ្រៅខេត្តសៀមរាប
ព្រះភិក្ខុ លួន សុវ៉ាត នាំយកអំណោយទាន ខ្មែរជួយខ្មែរ ! មានសម្ភារៈសិក្សានិងថវិការបន្តិបន្តួចទៅចែកជូនដល់កុមារី កុមារា ដែលក្រីក្រនៃសាលាបឋមសិក្សា សហគមន៍ភូមិ ស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃ១៣មិនា២០១៧ ។ អ្នកចូលរួមឧបត្ថម្ភមាន ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅញាតិមិត្តនៅ Santa Ana.California.USA, សូមអនុមោទនាបុណ្យកុសលចូរមានដល់ម្ចាស់ទានគឺ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកសុខចំរើនតរៀងទៅ ។ សូមបញ្ជាក់ផងដែរថា សម្ភារៈសិក្សាដែលបានចែកជូនដល់កុមារី កុមារា ថ្នាក់ទី១និងទី២ចំនួន៥៩នាក់ក្នុងម្នាក់ៗទទួលបាន សៀវភៅសរសេរ១០ក្បាល ប៊ីច១ដើម ខ្មៅដៃ១ដើម ជ័រលុប១ បន្ទាត់១ ថវិការ៣០០០រៀល នំប័ងសាច់១កញ្ចប់ មី២កញ្ចប់ និងចែកជូនដល់លោកគ្រូបង្រៀន២០ម៉ឺនរៀល លោកមេភូមិ១០ម៉ឺនរៀល និង១០ម៉ឺនរៀលទៀតទុកសម្រាប់ទិញសម្ភារៈដាក់សាលារៀនផងដែរ ។ លោកគ្រូ លោកមេភូមិ តំណាងឲ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកជាង១០០គ្រួសារក្នុងភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានរៀបរាប់អំពីទុក្ខលំបាកនៃការខ្វះខាតសាលារៀននិងគ្រូបង្រៀនបង្រៀនបន្ថែម ដោយសព្វថ្ងៃ សាលារៀនមានតែ១បន្ទប់ហើយចាស់ទ្រុឌទ្រោម ពេលភ្លៀងលេចទឹក មិនមានភ្លើងបំភ្លឺពេលមេឃងងឹតឡើយ សិស្សរៀន២ថ្នាក់ មានគ្រូបង្រៀនតែម្នាក់ ។ ប្រជាពលរដ្ឋបានសំណូមពរដល់មន្ទីរអប់រំ ក្រសួងអប់រំ និងរដ្ឋាភិបាលឲ្យជួយកសាងសាលារៀនបន្ថែមឲ្យមានដល់ថ្នាក់ទី៣ទី៤ទី៥ជាដើម ព្រោះថា ពេលសិស្សរៀនចប់ថ្នាក់ទី២គឺអស់ថ្នាក់រៀន អស់សាលារៀនសិស្សត្រូវឈប់រៀនទៅជួយរាយមង់ ចងសន្ទួចជួយសេដ្ឋកិច្ចគ្រួសារវិញ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment