Monday, January 23, 2017

សហគមន៍កួយប្រមេរុទទួលជំនួយមនុស្សធម៌ខ្មែរជួយខ្មែរពីសប្បុរសជនខ្មែរUSA

ព្រះតេជគុណ លួន សុវ៉ាត រួមនិងព្រះសង្ឃសកម្មជនការពារសិទ្ធិមនុស្ស បាននិមន្តទៅជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ សហគមន៍កួយប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកដ្ងៃ២៣មករា២០១៧ ដែលពួកគាត់គឺជាជនជាតិដើមភាគតិចកួយ ដែលកំពុងមានទុក្ខព្រួយដោយសារបាត់បង់ដីធ្លីស្រែចំការព្រៃព្រឹក្សា ដោយសារអាជ្ញាធរ រដ្ឋាភិបាលបានប្រគល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចិនដាំដើមអំពៅ នាំឲ្យប៉ះពាល់ដីធ្លីរបស់ពួកគាត់ ដែលឲ្យប្រជាពលរដ្ឋសហគមន៍កួយប្រមេរុនាំគ្នាទៅដេកការពារដីធ្លីស្រែចំការរបស់ពួកគាត់ទាំងយប់ទាំងថ្ងៃកុំឲ្យក្រុមហ៊ុនចិនចេះតែយកអាត្រាក់ទ័រទៅឈួសកំទេចព្រៃឈើរំលោភយកដីធ្លីស្រែចំការព្រៃឈើរបស់ពួកគាត់ដែលធ្លាប់រស់នៅចិញ្ចឹមជីវិតបានដោយសារមានដីធ្លីស្រែចំការព្រៃឈើទាំងអស់នោះ គឺជអាយុជីវិតនិងឆ្នាំងបាយរបស់ពួកគាត់ ។ ក្រោយពីជួបសំណេះសំណាលសំដែងធម៌ទេសនាអំពី ច្បាប់សិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លីស្រែចំការព្រៃឈើនិងបិណ្ឌបាត្រ សុំឲ្យមានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋរួចហើយ ព្រះអង្គបាននាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! មានជាថវិការ ថ្នាំពេទ្យ ខោអាវ មួយចំនួនចែកជូនពួកគាត់ដែលកំពុងក្រីក្រខ្វះខាតនិងរងគ្រោះព្រោះបញ្ហាសង្គមផងដែរ ។ ម្ចាស់អំណោយបុណ្យមាន ឧបាសិកា ឈុន យ៉េន ដែលដឹកនាំរៃអង្គាសបច្ច័យញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរនៅទីក្រុង Santa Ana.California.USA.440$,ឧបាសក ឡូ ប៊ុនឡេង និងឧបាសិការ អៀប ឆៃគីម ព្រមទាំងញាតិមិត្តនៅ Santa Ana.California.USA.190$ សរុប630$ ចែកជូនសហគមន៍ប្រមរុ 500$ ជូនសកម្មជនដីធ្លីដែលជាប់ពន្ធនាគារនៅសៀមរាប130$,រួមនិងថ្នាំពេទ្យ ពីរដបធំ ជាអំណោយបុណ្យព្រះតេជគុណ លួន សុវ៉ាត និងខោអាវមួយចំនួន ជាអំណោយទានព្រះតេជគុណ ញ៉ ទេពមុនី ផងដែរ ។ ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.CaliforniaUSA.មានសទ្ធាជ្រះថ្លាជាបច្ច័យផ្ទាល់ខ្លួន50$ជួយញោមស្រីព្រះអង្គ ព្រីម ហ៊ួន ដែលឈឺ.170$ប្រគេនព្រះតេជគុណ លួន សុវ៉ាត សម្រាប់បច្ច័យបួន យាន្តជំនិះនិងចង្ហាន់ ផ្សេងៗដើម្បីរួមចំណែកធ្វើការងារជួយសង្គមជាតិ ។ អាយុ វណ្ណៈ សុខៈ ពលៈ បានសុខចំរើនដល់ម្ចាស់ដើមបុណ្យតរៀងទៅ ! ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment