Tuesday, January 24, 2017

រៃអង្គាសថវិការផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកថតបានពត៌មានយុត្តិធម៌

សេចក្តីអំពាវនាវរៃអង្គាសថវិការ ទិញ Camera&Smart Phone ផ្តល់ជារង្វាន់លើកទឹកចិត្តដល់លោក សេងអឿន ដែលថតបានសកម្មភាពវីដេអូ ភ័ស្តុតាងពិតនាំឲ្យមានយុត្តិធម៌ពិត ដែលហេតុការណ៍ពិតគឺលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ពិតជាមិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ នាយរងប៉ូលីសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែតកើតហេតុកាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅនោះទេ ។ ដោយសារបានភ័ស្តុតាង សាក្សីពិតដូច្នេះហើយ ទើបមហាជនរិះគន់ការចាប់ខ្លួនលោក ឌិន ពុទ្ធី ដាក់ពន្ធនាគារនិងតុលាការចោទប្រកាន់ថាជា អំពើអយុត្តិធម៌ ក្រោយពីមានការរិះគន់កាន់តែធ្ងន់ទៅៗក្នុងបណ្តាញFacebook លើប្រព័ន្ធច្បាប់តុលាការនិងអាជ្ញាធរ ទើបសាលាឧទ្ធរណ៍ក្រុងភ្នំពេញកាត់ក្តីឲ្យលោក ឌិន ពុទ្ធី មានសិទ្ធិសេរីភាព មានយុត្តិធម៌ចេញពីពន្ធនាគារជាបណ្តោះអាសន្នកាលពីថ្ងៃ១៥មករា២០១៧កន្លងមក ។ អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមចំណែកបែងចែកថវិការរួមសហការណ៍គ្នា ដើម្បីទិញCamera &Smart Phone ផ្តល់ជារង្វាន់លើកទឹកចិត្តជូនលោក សេងអឿន តាមរយៈអាត្មាភាព លួន សុវ៉ាត ទំនាក់ទំនងលេខ 012 83 83 22 ។ ឧបាសិកា ឈុន អេង 400$.Lake Wood.California.USA,អ្នកស្រី អ៊ុំ សុគន្ធី Sokunthy Om.Long Beach.California.USA.ចូលបុណ្យទិញកាមេរ៉ា150$,ប្រគេនបច្ច័យបួន150$,អ្នកស្រី ណៃ សេងគ្រី ហៅ ស សុផល Pennsylvania.USA.ចូលបុណ្យទិញកាមេរ៉ា50$,ប្រគេនបច្ច័យបួន50$,អ្នកផ្ញើរមកតាមរយៈលោក សេងអឿន 100$ ។ សូមអរគុណ សប្បុរសជនខ្មែរជួយខ្មែរ ! សូមបានសុខចំរើនតរៀងទៅ ! ២៤មករា២០១៧ "Non-Violence Overcome All Obstacles"

No comments:

Post a Comment