ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, January 3, 2017
អ្នករងគ្រោះដោយការប្រើហឹង្សាបាញ់ប្រហារនៅថ្ងៃ២ថ្ងៃ៣មករាប្រារព្ធខួប៣ឆ្នាំ២០១៧
ជនរងគ្រោះដោយការបាញ់វ៉ៃទាត់ធាក់បង្ក្រាបដោយអំពើហឹង្សាសាហាវឃោឃៅមិនដឹងខុសត្រូវបណ្តាលឲ្យរងរបួសធ្ងន់និងជាប់ពន្ធនាគារក្នុងព្រឹត្តិការណ៍ថ្ងៃ២ថ្ងៃ៣មករា២០១៤កន្លងទៅ រៀបចំធ្វើពិធីបុណ្យរំលឹកខួប៣ឆ្នាំនៅផ្ទះសាមគ្គី ទីស្នាក់ការសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធIDEA សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ នាព្រឹកថ្ងៃ៣មករា២០១៧ ដើម្បីឧទ្ទិសបុណ្យកុសលដល់វីរកម្មករដែលបាត់បង់ជីវិតព្រោះតែទាមទារសិទ្ធិការងារប្រាក់ខែ១៦០$ផង ដើម្បីជាសេចក្តីសុខចំរើននិងឲ្យមានយុត្តិធម៌ដល់គ្រួសារនិងជនរងគ្រោះផង ដើម្បីទាមទារឲ្យមានការចាប់ជនជាឃាតករ អ្នកបញ្ជារអ្នកទទួលខុសត្រូវយកទៅផ្ទន្ទាទោសផង ដើម្បីចងចាំនៅការខិតខំតស៊ូដើម្បីកម្មករ ដើម្បីយុត្តិធម៌សង្គមនិងការរំលឹកនៅការឈឺចាប់ការរងគ្រោះនិងមិនចង់ឲ្យព្រឹត្តិហឹង្សារំលោភសិទ្ធិមនុស្សបែបនេះកើតឡើងនៅកម្ពុជាទៀតឡើយ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment