Sunday, January 1, 2017

បុណ្យឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីសុំសុខសួស្តីដោះលែងលោក ឌិន ពុទ្ធី

ក្រុមគ្រួសារញាតិមិត្តលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ជួបជុំគ្នាប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី គ.ស 2016.2017 នៅព្រឹកថ្ងៃទី១មករា២០១៧ នាទីស្នាក់ការនិងគេហដ្ឋានលោកផ្ទាល់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងពិធីជួបជុំពង្រឹងសាមគ្គីភាព សមាជិកសមាជិការសមាគមនិងញាតិមិត្ត ធ្វើពិធីសំណេះសំណាល សំដែងមតិ ធ្វើបុណ្យឆ្លងឆ្នាំថ្មីនេះ មាន នមស្សការព្រះរតនត្រ័យ សមាទានសីល ចំរើនព្រះបរិត្ត វេរចង្ហាន់ប្រគេនព្រះសង្ឃ បួងសួងសុំសេចក្តីសុខ សេចក្តីចំរើន សុំឲ្យមានយុត្តិធម៌ សិទ្ធិសេរីភាព តុលាការត្រូវអព្យាក្រិត្យ ឯករាជ្យដោះលែងលោក ឌិន ពុទ្ធី ឲ្យចេញពីពន្ធនាគារភ្លាម ! ។ គួរបញ្ជាក់ថា លោក ឌិន ពុទ្ធី ត្រូវបានតុលាការចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា សមត្ថកិច្ចចាប់ខ្លួនយកទៅដាក់ពន្ធនាគារចាប់តាំងពីថ្ងៃ២២ធ្នូ២០១៦កន្លងមក ក្នុងហេតុការណ៍ដែលមានការចោទថា គាត់បានបើកឡានបុកមន្ត្រីប៉ូលីសរងប៉ុស្តិអន្តោប្រវេសន៍ច្រកព្រំដែនប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ឲ្យរបួសបាក់កធ្ងន់ធ្ងរ ប៉ុន្តែសាក្សីដែលបានឃើញហេតុការណ៍និងទស្សនាតាមវីដេអូក្នុងFacebook ដែលគេថតបានគឺមិនមានឡានណាបើកបុកប៉ូលីសរូបនោះទេ គឺអាចគាត់ប្រើល្បិចជាដួលសន្លប់នៅមុខឡានគេដើម្បីចោទនិងចាប់អ្នកដែលហ៊ានចេញមុខការពារសិទ្ធិការងារកម្មករក្រីក្រ រត់ម៉ូតូឌុប អូសរទេះ ការពារសិទ្ធិមនុស្សជាដើមយកទៅដាក់គុកដោយអយុត្តិធម៌ ។ #យុត្តិធម៌២០១៧ #JusticeKH2017 ទំនាក់ទំនង គ្រួសារលោក ឌិន ពុទ្ធី,លោក ឌិន ធារិទ្ធ ត្រូវជាប្អូនប្រុស 012 264 515,ភរិយា លោក ឌិន ពុទ្ធី អ្នកស្រី ហ៊ុំ ច្រៀន 096 394 7157 "Non-Violence Overcome All Obstacles"

No comments:

Post a Comment