ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, December 31, 2016
ផ្តល់ជំនួយមនុស្សធម៌ខ្មែរUSAជួយខ្មែរដល់ភរិយាលោក ឌិន ពុទ្ធី ដែលរងគ្រោះព្រោះអយុត្តិធម៌សង្គម
ព្រះតេជគុណ លួន សុវ៉ាត ផ្តល់អំណោយទានខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! 100$ ដល់អ្នកស្រី ហ៊ុំ ច្រៀន ជាភរិយារបស់លោក ឌិន ពុទ្ធី ជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដែលកំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌ នៅគេហដ្ឋាននិងទីស្នាក់ការសមាគម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ល្ងាចថ្ងៃ៣១ធ្នូ២០១៦ ។ អរគុណម្ចាស់អំណោយសង្គហទាន ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម Santa Ana.California.USA អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់ម្ចាស់បុណ្យសុខចំរើនតរៀងទៅ !
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment