Wednesday, December 21, 2016

វីដេអូស្តែងៗមុនពេលនិងក្រោយពេលបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្សីប្រចាំប្រទេសទូគី

មើលវីដេអូស្តែងៗមុនពេលនិងក្រោយពេលបាញ់ប្រហារឯកអគ្គរដ្ឋទូតរុស្សី ។ ====== ចុះនៅកម្ពុជាយើងវិញតើវីដេអូកាមេរ៉ាពី១០ទៅ២០រឿងបង្ហាញពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគការពិតខ្មែរដ៏ល្បីនៅហាងស្តាម៉ាតបូកគោ តើនៅឯណាយុត្តិធម៌និងការពិត ? បង្ហាញភ្លាមមក ? ថ្មីៗនេះមន្ត្រីក្រសួងមហាផ្ទៃម្នាក់ក៏បានលើកឡើងផងដែរថា គាត់មិនជឿថា ឃាតករដែលចាប់បានយកទៅដាក់គុក ឈ្មោះ ជួប សម្លាប់ នោះមិនមែនជាឃាតករពិតបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទេ ។ ======= កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះមាន ហេតុការណ៍គួរឲ្យរន្ធត់មួយ ដែលលោក Andrey Karlovic អាយុ 62ឆ្នាំ ជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួរគី ត្រូវបានឃាតករបាញ់សម្លាប់ស្តែងៗ ខណៈកំពុងតែថ្លែងសន្ទរកថានៅក្នុងការតាំងពិពណ៌សិល្បៈមួយនៅក្នុងទីក្រុង Ankara។ លោក Andrey Karlov ត្រូវបានឃាតករបាញ់ជាច្រើនគ្រាប់ពីក្រោយខ្នង បណ្តាលឲ្យស្លាប់ ហើយឃាតករត្រូវបានគេស្គាល់អត្តសញ្ញាណមានឈ្មោះ Mevlüt Mert Altıntaş អាយុ 22ឆ្នាំ ហើយក្រោយពេលបាញ់សម្លាប់រួច ឃាតករបានស្រែកថា “យើងស្លាប់នៅ Aleppo អ្នកស្លាប់នៅទីនេះ”។ ខាងក្រោមនេះគឺជាវីដេអូថ្មីមួយទៀត ដែលបង្ហាញពីសកម្មភាពបាញ់ប្រហារលោក Andrey ពីកាមេរ៉ាមួយទៀត ឃើញសកម្មភាពឃាតករឈររងចាំធ្វើសកម្មភាពយ៉ាងអត់ធ្មត់ មុននឹងឈានដល់ការបាញ់ប្រហារ៕ "Non-Violence Overcome All Obstacles"

No comments:

Post a Comment