Friday, December 16, 2016

ព្រះតេជគុណ⁣ចែកសម្ភារះសិក្សាដល់កុមារីកុមារាសហគមន៍ភូមិលេចទឹកស្ទឹងជ្រៅ

ព្រះតេជគុណ លួន សុវ៉ាត នាំយកសម្ភារៈសិក្សាចែកជូនដល់កុមារីកុមារា ថ្នាក់ទី១ទី២ចំនួន៦៨នាក់ដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងសហគមន៍ក្រីក្រ ភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប នាព្រឹកថ្ងៃច័ន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីចូលរួមលើកស្ទួយជួយការពារសិទ្ធិកុមារនិងជាការចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូខួប៦៨ឆ្នាំ១៩៤៨-២០១៦ផងដែរ ។ មាតាបីតាសិស្សបានសំណូមពរដល់រដ្ឋាភិបាល ដល់ក្រសួង មន្ទីរ អប់រំ ជួយកសាងសាលារៀនបណ្តែតទឹកបន្ថែម២ថ្នាក់ទៀតគឺថ្នាក់ទី៣និងថ្នាក់ទី៤ហើយបន្ថែមគ្រូឲ្យជួយបង្រៀនបន្ថែមទៀតព្រោះបច្ចុប្បន្នមានគ្រូតែម្នាក់គត់ហើយបង្ហាត់២ថ្នាក់ ។ សូមថ្លែងអំណរគុណដល់សប្បុរសជនបងប្អូនជនរួមជាតិខ្មែរអាមេរីកកាំងដែលមានសទ្ធាបានចូលរួមចំណែកចែករំលែកខ្មែរជួយខ្មែរមាន ឧបាសក ឡូ ប៊ុនឡេង ឧបាសិការ អៀប ឆៃគីម Santa Ana.California.USA 50$,លោក ឈឹម ឆន អ្នកស្រី ស៊ីនួន ឈឹម ហៅ Samantha Chim និងកូនចៅ Providence.RI.USA.50$, អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកតរៀងទៅ ។ #សិទ្ធិកុមារ #ភូមិស្ទឹងជ្រៅ "Non-Violence Overcome All Obstacles"

No comments:

Post a Comment