ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, December 16, 2016
សិទ្ធិសំដែងមតិរបស់ព្រះសង្ឃទាក់ទិននិងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ២០១៦នៅក្រុងព្រះវិហារ
សកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្សដែលបាននិមន្តទៅចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូខួប៦៨ឆ្នាំនៅក្រុងព្រះវិហារកាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១៦ក្រោយចប់ពិធីបុណ្យបាននិមន្តចូលទៅទស្សនកិច្ចសិក្សាព្រៃសហគមន៍ចំបក់ហោះដែលស្ថិតនៅស្រុករវៀងខេត្តព្រះវិហារនិងបាននាំគ្នាប្រើសិទ្ធិសំដែងមតិរិះគន់បញ្ហាមួយចំនួនដែលបុគ្គលជាមន្ត្រីអាជ្ញាធរមួយចំនួននៃខេត្តព្រះវិហារហាក់បីដូចជាមិនពេញចិត្តចំពោះព្រះវត្តមានសកម្មជនសង្ឃ ចំពោះប្រជាសហគមន៍ក្នុងស្រុកក្រៅស្រុកនានាដែលនាំគ្នាមកចូលរួមបុណ្យ១០ធ្នូដោយលោក អភិបាលរងខេត្តបានចោទប្រកាន់លើអង្គការ សហគមន៍នានាថា នាំគ្នាយកថ្ងៃទិវាសិទ្ធិមនុស្សធ្វើជាថ្ងៃតវ៉ាដែលជាការរំលោភច្បាប់របស់អាជ្ញាធរ ជាដើម ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment