Friday, December 23, 2016

ភិក្ខុ លួន សុវ៉ាត និមន្តទៅមើលផលប៉ះពាល់នៃការពង្រីកផ្លូវដែកទួលសង្កែ

ខណៈនេះប្រជាពលរដ្ឋសហគមន៍ផ្លូវរទេះភ្លើងទួលសង្កែ កំពុងធ្វើសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវរទេះភ្លើងជាប់របងវត្ត ទួលសង្កែ សង្កាត់ទួលសង្កែ ខ័ណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរទេះភ្លើង សំណូមពរឲ្យអាជ្ញាធរក្រុងភ្នំពេញបង្ហាញនូវគោលនយោបាយ ប្លង់គោល ដោះស្រាយសំណង ជូនប្រជាពលរដ្ឋជាមុនសុំធ្វើការអភិវឌ្ឈន៍ផ្លូវរទេះភ្លើងជាក្រោយ ទើបជាការអភិវឌ្ឈន៍ដែលមានយុត្តិធម៌ តម្លាភាព គោរពសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លីនិងការរស់នៅរបស់ប្រជាពលរដ្ឋជាម្ចាស់ទឹកដីម្ចាស់ផ្ទះម្ចាស់ប្រទេសជាតិ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦កន្លងទៅនេះ អាជ្ញាធរក្រុងភ្នំពេញបានចាប់ផ្តើមបើកការដ្ឋានសាងសង់និងពង្រីកផ្លូវរទេះភ្លើងក្នុងក្រុងភ្នំពេញ ដោយពង្រីកសងខាងផ្លូវម្ខាងៗ៧ម៉ែត្រនិងកណ្តាលផ្លូវជាង២ម៉ែត្រកន្លះ ដែលការពង្រីកផ្លូវនិងធ្វើឲ្យប៉ះពាល់បាត់បង់ផ្ទះប្រជាពលរដ្ឋទាំងស្រុង៤២៤គ្រួសារនិងប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនទៀតផងដែរ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment