ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, December 16, 2016
ព្រៃសហគមន៍ចំបក់ហោះភូមិភ្នំដែកឃុំរមណីស្រុករវៀងខេត្តព្រះវិហារ
ផ្ទៃដីជាង២៥ហិចតា មានព្រៃឈើតូចធំជាច្រើនប្រភេទនិងមានសត្វឈ្លូសជាង៣០ក្បាលកំពុងរស់នៅនិងមានសត្វទន្សាយ សំពោច ស្វា សត្វបក្សាបក្សីជាច្រើនកំពុងរត់លេង ហោះហើរស្រែកច្រៀងខ្ញៀវខ្ញារលើចុងព្រៃព្រឹក្សាយ៉ាងសប្បាយរីករាយ ហាក់ដូចចង់ប្រាប់ទៅរដ្ឋាភិបាល ទៅអាជ្ញាធរ ទៅមនុស្សគ្រប់គ្នាឲ្យជួយការពារព្រៃឈើសត្វព្រៃផងនោះ គឺដោយសារមានព្រៃឈើនៅសេសសល់បន្តិចបន្តួចដោយមានការចូលរួមការពារពីអង្គការ ADRA.World Visionនិងជនជាតិបរទេសជាដើមផងនោះ គឺជា #ព្រៃសហគមន៍ #ចំបក់ហោះ #ភូមិភ្នំដែក #ឃុំរមណី #ស្រុករវៀង #ខេត្តព្រះវិហារ ។ ព្រៃសហគមន៍ ចំបក់ហោះ នេះក្រៅពីជំរកសត្វព្រៃក៏ជាតំបន់ទេសចរណ៍ធម្មជាតិសម្រាប់ភ្ញៀវជាតិអន្តរជាតិទៅទស្សនា ទៅទទួលយកការកំសាន្តសប្បាយរីករាយនិងសម្រស់ធម្មជាតិដើមឈើ ការធ្វើសមាធិ និងការស្នាក់នៅរយៈពេលខ្លីដើម្បីសិក្សាស្រាវជ្រាវ ឬធ្វើកិច្ចប្រជុំផ្សេងៗផងដែរ ។ 9/12/2016
https://youtu.be/2ziJqE8aZ-Y
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment