Monday, December 19, 2016

ពលរដ្ឋរងគ្រោះព្រោះការបណ្តេញចេញពីដីធ្លីមកពីខេត្តព្រះវិហារដាក់ញត្តិចូលក្រសួងមហាផ្ទៃ

ប្រជាពលរដ្ឋរងគ្រោះព្រោះការបណ្តេញចេញពីដីធ្លីបន្តដាក់ញត្តិទាមទារយុត្តិធម៌នៅក្រសួងមហាផ្ទៃ Live1.Page Sovath Loun ប្រជាពលរដ្ឋសហគមន៍ដីធ្លីមកពី ភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណជាង១០០គ្រួសារក្នុងចំណោម២៥៣គ្រួសារដែលរងគ្រោះព្រោះការបណ្តេញចេញពីលំនៅដ្ឋានដីធ្លីចាប់តាំងពីក្រោយឆ្នាំ២០១០និងបណ្តេញចេញអស់ពីភូមិក្នុងឆ្នាំ២០១២ កន្លងមក ក្នុងខណៈពេលនេះព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ពួកគាត់បានធ្វើដំណើរតាមរ៉ឺម៉កកង់បីចេញពីវត្តសាមគ្គីរង្សី ឆ្ពោះមកដាក់ញត្តិនៅក្រសួងមហាផ្ទៃបន្ថែមទៀតដើម្បីឲ្យក្រសួងជួយជំរុញពន្លឿនទៅស្ថាប័នក្រសួងពាក់ព័ន្ធនិងរដ្ឋាភិបាលនិងអាជ្ញាធរខេត្តដោះស្រាយដីធ្លីជូនពួកគាត់ឲ្យបានទៅរស់នៅលើដីចាស់ ភូមិចាស់ វិញឲ្យបានឆាប់ៗ ទៅតាមការទាមទារនិងស្នើរសុំរបស់ប្រជាពលរដ្ឋ ដើម្បីបានកសាងផ្ទះ កសាងសាលារៀន វត្តអារាម ធ្វើស្រែចំការ ប្រកបមុខរបរចិញ្ចឹមជីវិតជួយកសាងអភិវឌ្ឈន៍ប្រទេសជាតិ ជាដើម រស់នៅជាសុខក្នុងមហាគ្រួសារខ្មែរតែ១ដូចកាលមុនមិនទាន់បណ្តេញចេញជាថ្មីឡើងវិញ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment