Wednesday, August 31, 2016

គាំទ្រសិទ្ធិធ្វើការងារចាប់សសៃ ម៉ាស្សាដោយជនពិការភ្នែក

សូមចូលរួមគាំទ្រ ! សិទ្ធិធ្វើការងារចាប់សសៃដោយជនពិការភ្នែក ! **************** ព្រះតេជគុណ លួន សុវ៉ាត បាននិមន្តទៅសួរសុខទុក្ខយុវជន យុវតី ដែលជាជនពិការភ្នែក កំពុងបំរើការងារនៅហាង ចាប់សសៃដោយជនពិការភ្នែក ផ្ទះលេខ៥១ ផ្លូវ១៧២ ចន្លោះខាងក្រោយខ្លោងទ្វាវត្ត ឧណ្ណាលោម និងវត្ត សារាវ័ន្ត ក្រុងភ្នំពេញនាល្ងាចថ្ងៃ៣១សីហា២០១៦ ។ ហាងម៉ាស្សាដោយជនពិការភ្នែកនេះ គឺត្រូវបានបង្កើតឡើងដោយយុវជន រិន ច័ន្ទរិទ្ធិ ដែលធ្លាប់ជាយុវជនសកម្មក្នុងការងារសង្គមកន្លងមក ហើយការបើកហាងនេះគឺក្នុងគោលបំណងលើកស្ទួយជួយការងារដល់ជនពិការភ្នែកឲ្យមានសិទ្ធិទទួលបានការងារធ្វើដើម្បីចិញ្ចឹមជីវិតនិងចូលរួមលើកស្ទួយជួយសេដ្ឋកិច្ចសង្គមជាតិផងដែរ ។ យុវជនដែលជាជនពិការភ្នែកទាំងប្រុសទាំងស្រីកំពុងបំរើការងារនៅទីនោះគឺមានជំនាញបទពិសោធន៍ច្បាស់លាស់ដែលបានទទួលការបណ្តុះបណ្តាលរៀនសូត្រជំនាញម៉ាស្សា ចាប់សសៃ នេះពីអង្គការ សាគឺរ៉ា ប្រទេសជប៉ុន នៅកម្ពុជា ។ តាមការឲ្យដឹងពីជនពិការទាំងនោះ ការម៉ាស្សា ការចាប់សសៃ តាមបែបធម្មជាតិដោយដៃនេះ គឺមានអត្ថប្រយោជន៍ច្រើនយ៉ាងណាស់ ដូចជា ជួយព្យាបាលជំងឺឈឺសន្លាក់ដៃជើង ចុកស្ពឹកស្រពន់ រោយចង្កេះ ថ្លោះគ្រីច សំរួលសសៃឈាម សសៃបាតជើង សសៃក្បាល បំបាត់ការនឿយហត់ ឈឺក្បាល វិលមុខ ធ្វើឲ្យមានសុខភាពល្អ អារម្មណ៍ស្រស់ថ្លា ប្រាជ្ញាវាងវៃ ជាដើម ។ ព្រះតេជគុណ លួន សុវ៉ាត ក៏បានអំពាវនាវផងដែរដល់ជនរួមជាតិខ្មែរ សូមចូលរួមគាំទ្រ សិទ្ធិទទួលបានការងារធ្វើដោយជនពិការ គឺទទួលយកសេវាកម្មព្យាបាលរោគចាប់សសៃដោយជនពិការភ្នែកក្នុងតម្លៃសមរម្យនិងគុណភាពខ្ពស់ ជំនាញច្បាស់លាស់ មានក្រមសីលធម៌ខ្ពស់ គឺហាង ម៉ាស្សាចាប់សសៃដោយជនពិការភ្នែក ! ។ ទំនាក់ទំនង លោក រិន ច័ន្ទរិទ្ធិ Tel. 016 596 906 "Non-Violence Overcome All Obstacles"

No comments:

Post a Comment