Monday, April 4, 2016

ច្បាប់ចាប់សហជីពចេញភ្លាមបែកក្បាលចេញឈាមសហជីពភ្លែត

1.មើលសកម្មភាពមេសន្តិសុខខណ្ឌដូនពេញមើលងាយរុញច្រានស្ត្រីដែលទន់ខ្សោយដួលត្រឡប់ត្រឡិន ។ តើមេសន្តិសុខឬមេអសន្តិសុខ ? តើបុគ្គលនេះគោរពសិទ្ធិស្ត្រី មានកូនប្រពន្ធម្តាយជាស្ត្រីដែរឬទេ ? បុគ្គលម្នាក់នេះហ៊ានមើលងាយរុញច្រានស្ត្រីដែលជាកម្មករនិងសហជីពក៏ដូចជាហ៊ានមើលងាយរុញច្រានម្តាយខ្លួននិងមើលងាយភរិយាលោក ហ៊ុន សែន គឺ ប៊ុន រ៉ានីនិងស្ត្រីខ្មែរទូទាំងប្រទេស ដូច្នោះដែរព្រោះជាស្ត្រីដូចគ្នា ។ 2.មើលសកម្មភាពប្រជាការពារ តើជាប្រជាការពារឲប្រជាជនឬក៏ប្រជាការពារវ៉ៃប្រជាជន ។ គ្រាន់តែមានតួនាទីជាប្រជាការពារស៊ីឈ្នួលការពារឲប្រជាជនសោះ បែជាសាហាវឃោឃៅមិនដឹងខុសត្រូវហ៊ានលើកដៃវ៉ៃក្បាលខ្មែរគ្នាឯងដូចសត្រូវពីកាលណា ។ 3.មើលលោកមេសន្តិសុខខណ្ឌដូនពេញនិយាយថា បើមិនស្តាប់គាត់ទេ នាំឲវែងឆ្ងាយ គាត់និងព្រលែង ។ តើព្រលែងអ្វី ? ព្រលែងមនុស្សកាចសាហាវឬព្រលែងឆ្កែកាច ក្រពើខ្លាពស់វែក ឲដេញខាំដេញលេបត្របាក់ក្បាលខ្មែរឲឈាមហូរឥតល្ហែរជារៀងរាល់ថ្ងៃ ។ នេះជាស្នាដៃច្បាប់សហជីពចេញភ្លាមបែក្បាលភ្លែត 4:4:2016 "Non-Violence Overcome All Obstacles"

No comments:

Post a Comment