Monday, April 11, 2016

ព្រះតេជគុណ លួន សុវ៉ាត​ និមន្តទៅសួរសុខទុក្ខគ្រួសារអ្នកស្រី កី ផ្លិប ដែលជាប់បន្ធនាគាររឿងដីធ្លី

ព្រះភិក្ខុ លួន សុវ៉ាត និមន្តទៅសួរសុខទុក្ខក្រុមគ្រួសារក្រីក្ររងគ្រោះក្នុងជម្លោះដីធ្លីញាំញីរដោយភាពអយុត្តិធម៍គឺអ្នកស្រី កី ផ្លិប អាយុ៤៨ឆ្នាំជាតំណាងសហគមន៍ដីធ្លីភូមិសណ្តាន់ឃុំពាក់ស្នែងស្រុកអង្គរធំខេត្តសៀមរាបដែលត្រូវបានអាជ្ញាធរនិងតុលាការចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី៦ខែ១០ឆ្នាំ២០១៥កន្លងទៅរួមនិងអ្នកកាសែតម្នាក់ទៀតរហូតមកដល់ថ្ងៃនេះទី៧ខែមេសាឆ្នាំ២០១៦នៅមិនទាន់ដោះលែងនៅឡើយទេក្រោមបទចោទថាកាប់ឈើខុសច្បាប់ ។ ព្រះតេជគុណ លួន សុវ៉ាត ក៏បាននាំយកថវិការ១៥០$ជាអំណោយបុណ្យខ្មែរជួយខ្មែរពីពុទ្ធបរិស័ទជនរួមជាតិខ្មែរនៅទីក្រុងសុីដនីប្រទេសអូស្ត្រាលីតាមរយ:ឧបាសក ចិន ដេន ឧបត្ថម្ភដល់ក្រុមគ្រួសារក្រីក្ររងគ្រោះអ្នកស្រី កី ផ្លិប ផងដែរ ។ ម្តាយអ្នកស្រី កី ផ្លិប ដែលចាស់ជរានិងកូនស្រីអ្នកស្រី បានអំពាវនាវឲតុលាការ អាជ្ញាធរ រដ្ឋាភិបាលដោះលែងកូននិងម្តាយឲមានសិទ្ធិសេរីភាពនិងយុត្តិធម៍បានចេញពីពន្ធនាគារវិលមកជួបជុំក្រុមគ្រួសារនិងសហគមន៍វិញឲបានឆាប់ៗ ព្រោះអីចាប់តាំងពីអ្នកស្រី កី ផ្លិប ជាប់ពន្ធនាគារមកគឺជីវភាពគ្រួសារកាន់តែខ្វះខាតហើយកូនស្រីបានអាក់ខានការសិក្សាជាង២ខែកន្លងទៅហើយដោយសារតែម្តាយជាប់ពន្ធនាគារីឯម្តាយក៏មានជម្ងឺទៀត ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment