Wednesday, March 23, 2016

សហគមន៍ជីក្រែងអំពាវនាវដល់អាជ្ញាធររដ្ឋាភិបាលជួយដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋឲបានឆាប់ៗ

សហគមន៍ជីក្រែងស្នើរសុំដល់អាជ្ញាធររដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ជួយផ្តល់យុត្តិធម៌ដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋឲបានឆាប់ៗ ថ្លែងក្នុងពិធីបុណ្យខួប៧ឆ្នាំនៃព្រឹត្តិការប្រើហឹង្សាបាញ់ប្រហាររឿងដីធ្លីសហគមន៍ជីក្រែង ។ http://youtu.be/G1EQ6ggzbJI ប្រជាសហគមន៍ដីធ្លីនៅឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាប ១៧៥គ្រួសារដែលរងគ្រោះក្នុងជម្លោះបាត់បង់ដីធ្លី៤៧៥ហិចតាបានប្រារព្ធពិធីបុណ្យរំលឹកខួប៧ឆ្នាំនៃព្រឹត្តិការបាញ់ប្រហារ២២មិនា២០០៩-២២មិនា២០១៦ ។ ក្នុងពិធីបុណ្យខួប៧ឆ្នាំសហគមន៍ជីក្រែងនាថ្ងៃ២១.២២មិនា២០១៦នេះមានការប្រារព្ធធ្វើតាមបែបព្រះពុទ្ធសាសនានិងមានចងពិដារពាក្យស្លោកផ្សេងៗក្នុងគោលបំណង : ១.ដើម្បីឲបានសេចក្តីសុខចំរើនដែលកើតអំពីការធ្វើបុណ្យឲទានរក្សាសីលនិងចំរើនភាវនាជាដើម ។ ២.ដើម្បីសំណូមពរដល់អាជ្ញាធរដែនដីក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួយផ្តល់យុត្តិធម៍ដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋសហគមន៍ជីក្រែងឲបានឆាប់ៗទៅតាមកិច្ចព្រមព្រៀងវេទិការតុសន្តិភាពកន្លងមក ។ ៣.ដើម្បីរំលឹកនិងចងចាំភាពអយុត្តិធម៍នូវការឈឺចាប់បាត់បង់ដីធ្លីហើយថែមទាំងរងរបួសពិការដោយការបាញ់ប្រហារ៤នាក់ជាប់គុក១២នាក់២ឆ្នាំនិងសូមកុំឲមានអំពើហឹង្សាដូច្នេះកើតឡើងទៀតឡើយនៅក្នុងសង្គមខ្មែរ ។ ៤.ដើម្បីសំណូមពរដល់ប្រមុខរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជាដើមឲជួយអន្តរាគមន៍ផ្តល់យុត្តិធម៍ដោះស្រាយដីធ្លីជូនសហគមន៍ជីក្រែងឲមានយុត្តិធម៍ដីធ្លី មានសន្តិភាព មានការអភិវឌ្ឈន៍ផង ។ 22.3.2016 "Non-Violence Overcome All Obstacles"

No comments:

Post a Comment