Wednesday, March 23, 2016

ការអះអាងរបស់អាជ្ញាធរស្រុកជាំក្សាន្តអំពីមូលហេតុមិនអនុញ្ញាតិឲប្រជាពលរដ្ឋសហគមន៍ដីធ្លីភូមិស្វាយជ្រុំចូលទៅរស់នៅលើដីភូមិចាស់

សន្និសីទព័ត៌មានរបស់សហគមន៍ដីធ្លីភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ជាមួយអាជ្ញាធរដែនដីមានចៅមេឃុំចៅហ្វាយស្រុកជាដើម នៅវត្តសាអែម នាព្រឹកថ្ងៃ២៣មិនា២០១៦ ក្រោយពេលអ្នកភូមិមិនបានចូលទៅកាន់ដីភូមិចាស់ ។ ខាងអាជ្ញាធរដែនដីថា ១.ខាងប្រជាពលរដ្ឋមិនទាន់មានឯកសាររដ្ឋបាលគ្រប់គ្រាន់ 2.តំបន់ដីចាស់នោះមិនទាន់មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរស់នៅ 3.អាជ្ញាធរសំណូមពរឲប្រជាពលរដ្ឋថយក្រោយកុំទៅមុខ បើទៅមុខទៀតមានបញ្ហាអ្វីគឺខាងអាជ្ញាធរមិនទទួលខុសត្រូវទេ ។ ខាងប្រជាពលរដ្ឋបានឯកភាពគ្នាថា ពួកគាត់និងវិលត្រឡប់ថយក្រោយវិញទៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃ២៣មិនា២០១៦នេះនិងស្វែងរកយុត្តិធម៌ដំណោះស្រាយជាបន្តទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋមានសង្ឃឹមទាំងស្រុងទៅលើសម្តេចតេជោ ហ៊ុម សែន សម្តេចក្រឡាហោម ស ខេង និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ថា និងផ្តល់យុត្តិធម៌ដីចាស់ ភូមិចាស់ ជូនប្រជាពលរដ្ឋរស់នៅវិញក្នុងពេលឆាប់ៗខាងមុខនេះ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment