Thursday, March 31, 2016

ប្រជាពលរដ្ឋទាមទារឲរដ្ឋាភិបាលបញ្ឈប់ការលុបបឹងធម្មជាតិយកដីដើម្បីអភិវឌ្ឈន៍

សហគមន៍រងគ្រោះព្រោះការអភិវឌ្ឈន៍ដីធ្លីនៅក្នុងរាជធានីភ្នំពេញ ធ្វើការតស៊ូមតិដើម្បីយុត្តិធម៍បឹងធម្មជាតិ សិទ្ធិលំនៅដ្ឋានដីធ្លី នៅលើគំនរភ្នំវាលខ្សាច់ដែលស្ថិតនៅក្នុងតំបន់បឹងកក់ពីអតីតកាល បច្ចុប្បន្នបាត់បឹងកក់ក្លាយជាបឹងខ្សាច់ បឹងដុល្លា បឹងអាគារ ជាដើម ។ ការជួបជុំគ្នានេះក្នុងគោលបំណងផ្ញើរសារដាក់ញត្តិទៅរដ្ឋាភិបាលនិងរដ្ឋសភាជាតិ កុំឲលុបបឹងធម្មជាតិតទៅទៀត ព្រោះការលុបបឹងនាំឲលេចទឹកក្នុងទីក្រុងនិងបាត់បង់សម្បត្តិធនធានធម្មជាតិ ហើយពេលអភិវឌ្ឈន៍ ត្រូវគោរពសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លី សិទ្ធិបឹងធម្មជាតិ ជាដើម ។ ការប្រមូលផ្តុំនៅលើវាលខ្សាច់បឹងកក់ចាប់ផ្តើមពីម៉ោង៨ព្រឹកដោយបានធ្វើពិធីផ្សេងៗមានដោតផ្កាឈូកលើគំនរខ្សាច់ និមន្តព្រះសង្ឃសូត្រធម៌និងការអានខ្លឹមសារញត្តិដែលត្រូវយកទៅដាក់ជូនរដ្ឋសភាជាតិ បន្ទាប់មកប្រជាសហគមន៍បានដើរដង្ហែរក្បួនចេញពីតំបន់បឹងកក់ក្នុងគោលបំណងឆ្ពោះទៅរដ្ឋសភាជាតិដើម្បីដាក់ញត្តិតែត្រូវបានសមត្ថកិច្ចរារាំងហាមឃាត់មិនឲដើរដង្ហែរក្បួនក្រោមហេតុផលថាធ្វើឲកកស្ទះចរាចរណ៍បង្កអសន្តិសុខសង្គម ប៉ះពាល់របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈជាដើម ។ ៣១មីនា២០១៦ "Non-Violence Overcome All Obstacles"

No comments:

Post a Comment