Monday, February 15, 2016

ពិធីបុណ្យសព អ្នកស្រី ឆិក សំបូរ តំណាងសហគមន៍ដីធ្លីបន្ទាយស្រីសៀមរាប

អង្គការ សមាគម សហគមន៍ ចូលរួមបុណ្យសពអ្នកស្រី ឆិក សំបូរ ដែលជាតំណាងសហគមន៍ដីធ្លី ភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប យ៉ាងច្រើនកុះករនារសៀលថ្ងៃទី៥គុម្ភៈ២០១៦ ។ វាពិតជាក្រៀមក្រំណាស់នៅពេលដែលពួកយើងបានទទួលដំណឹងថាសកម្មជនដីធ្លីមួយរូបគឺលោកស្រី ឆិក សំបូរ បានទទួលមរណភាពកាលពីរសៀលថ្ងៃទី៤ខែគុម្ភៈឆ្នាំ២០១៦នេះ ។ លោកស្រីបានទទួលមរណភាពនូវអាយុ ៥១ឆ្នាំ ដោយជំងឺដាច់សសៃឈាមក្នុងខួរក្បាល ដោយសារលើសឈាមហើយគាត់បានស្លាប់នៅផ្ទះរបស់គាត់នៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី៤ខែគុម្ភៈឆ្នាំ២០១៦នេះ ហើយពិធីបុណ្យបញ្ចុះសពគឺថ្ងៃទី៥ ។ អស់រយៈពេលជិត១០ឆ្នាំមកនេះ លោកស្រី សំបូរ បានដឹកនាំសហគមន៍របស់គាត់តស៊ូរកដំណោះស្រាយនៅក្នុងជម្លោះដីធ្លីដ៏ស្មុគស្មាញរហូតទទួលបានជោគជ័យជាបណ្តើរៗជូនប្រជាពលរដ្ឋក្នុងសហគមន៍ ។ ទោះបីជាគាត់មានជីវភាពក្រីក្រលំបាក ហើយធ្លាប់ជាប់ពន្ធគារម្ដងអស់រយៈពេល២ខែកាលពីឆ្នាំ២០០៩ដោយសាររឿងដីធ្លីក៏ដោយ ក៏លោកស្រីនៅតែជាសកម្មជនមួយរូបដែលមានការច្នៃប្រឌិត និងអត់ធ្មត់ តស៊ូយ៉ាងសកម្មដើម្បីការពារដី ការពារផ្ទះនិងការពារយុត្តិធម៌ក្នុងសហគមន៍ ។ គាត់មិនត្រឹមតែជួយសហគមន៍របស់គាត់ទេ គាត់តែងតែជួយគាំទ្រដល់សកម្មជនដទៃទៀតនៅក្នុងខេត្តសៀមរាបនិងខេត្តផ្សេងៗទៀត ហើយលោកស្រីតែងតែជួយរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្នុងខេត្តសៀមរាបផងដែរ។ លោកស្រីនឹងស្ថិតនៅក្នុងការចងចាំរបស់ពួកយើងជានិច្ច នូវភាពវៃឆ្លាត ភាពប៉ិនប្រសប់ ចិត្តទូលាយ និងការតស៊ូប្ដេជ្ញាចិត្តរបស់លោកស្រីកន្លងមក ។ សូមឲវិញ្ញាណក្ខន្ធអ្នកស្រី ឆិក សំបូរ បានទៅកាន់សុគតិភព ! It is with great sadness that LICADHO Canada heard this afternoon of the death of land rights activist Chhek Sambo. She was 51 and suffered a stroke yesterday. She died at 2pm at her home in Banteay Srey district, Siem Reap province. For nearly ten years Sambo led her community in its efforts to achieve a resolution in a complicated land dispute. Despite her significant poverty and difficult living conditions – and a two-month period of imprisonment in 2009 – she remained throughout a creative and resilient activist. As well as leading her own community, she regularly supported the work of other activists in Siem Reap and other provinces, and was one of the principal organisers of International Human Rights Day celebrations in Siem Reap. She will be remembered by those who knew her for her intelligence, composure, generosity and determination "Non-Violence Overcome All Obstacles"

No comments:

Post a Comment