ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, November 16, 2015
សមាជប្រជាជនកម្ពុជាលើកទី៥នៅទីលានប្រជាធិបតេយ្យ
សមាជប្រជាជនកម្ពុជាលើកទី៥ ក្រោមប្រធានបទ សមាហរណកម្មអាស៊ាន.កិច្ចសន្ទនារវាងរាស្ត្រនិងរដ្ឋអំណាច ដែលមានប្រជាពលរដ្ឋ សហគមន៍ ដីធ្លី ព្រៃឈើ ជាដើម ចំនួន1300នាក់មកពី19បណ្តាញពហុវិស័យទូទាំងប្រទេសបានមកជួបជុំគ្នានាទីលានប្រជាធិបតេយ្យក្រុងភ្នំពេញ ថ្ងៃ១៦វិច្ឆិកា២០១៥ ។ ក្នុងសមាជប្រជុំនេះប្រជាពលរដ្ឋមានគោលបំណងបង្កើតកិច្ចសន្ទនារវាងរាស្ត្រនិងរដ្ឋគឺប្រជាពលរដ្ឋកំពុងមានទុក្ខលំបាកដោយការ បាត់បង់ដីធ្លី ព្រៃឈើ បញ្ហាសង្គម អំពើអយុត្តិធម៌ ការរំលោភសិទ្ធិមនុស្សជាដើម យកមកពិភក្សាជាមួយក្រសួង ស្ថាប័ន រដ្ឋាភិបាល ឲបានដឹងអំពីបញ្ហារបស់ពួកគេហើយជួយដោះស្រាយបញ្ហាទាំងឡាយជូនប្រជាពលរដ្ឋ ។ ក្នងសមាជប្រជុំនេះមានការចូលរួមពីអង្គការសង្គមស៊ីវិលនិងពីក្រសួងអប់រំ ក្រសួងការងារ ក្នុងចំណោម៩ក្រសួងដែលប្រជាពលរដ្ឋអញ្ជើញចូលរួមកិច្ចសន្ទនារតែ៧ក្រសួងទៀតអវត្តមាន រួមទាំងតំណាងរដ្ឋាភិបាលផងដែរដែលមិនបានអញ្ជើញចូលរួមក្រោមហេតុផលថា ជាប់រវល់ ។
"Non-Violence Overcome All Obstacles"
Labels:
សមាជប្រជាជន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment