Thursday, October 8, 2015

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរកឃើញផែនទីពិតខ្នាត១/១០០.០០០នៅបណ្ណាល័យអង្គការសហប្រជាជាតិ

ស្តាប់កិច្ចសម្ភាសន៍វិទ្យុ អាស៊ីសេរី ( 7.Oct.2015 ) ជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលបានរកឃើញផែនទីបោនថ្មីមួយទៀតខ្នាត១/១០០.០០០នៅបណ្ណាល័យអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរីក ។ ផែនទីបោនខ្នាត១/១០០.០០០នេះគឺជាផែនទីផ្លូវការស្របតាមច្បាប់រដ្ឋធម្មនុញ្ញមាត្រា២ដែលរដ្ឋាភិបាលកម្ពុជាបានយកទៅតម្កល់ទុកនៅUN និងឲប្រទេសមហាអំណាចទាំង៥ទទួលស្គាល់នៅថ្ងៃទី៤ខែតុលាឆ្នាំ១៩៥៤ ។ ចំណែកផែនទីខ្នាតUTM ១/១០០.០០០ ដែលរដ្ឋាភិបាលគណបក្សប្រជាជនសុំខ្ចីពីអង្គការសហប្រជាជាតិយកទៅបង្ហាញនិងត្រួតពិនិត្យផ្ទៀងផ្ទាត់រឿងបោះបង្គោលព្រំដែនក្តីនិងប្រៀបធៀបនិងផែនទីមកពីប្រភពផ្សេងៗទៀតនោះក្តីគឺជាផែនទីក្រៅផ្លូវការដែលមហាអំណាចសហរដ្ឋអាមេរីកធ្វើដើម្បីទម្លាក់គ្រាប់បែកក្នុងសង្គ្រាមឥណ្ឌូចិន ហើយផែនទីនោះគ្រាន់តែជាផែនទីដែលរដ្ឋាភិបាលកម្ពុជាយកទៅប្តឹងអង្គការសហប្រជាជាតិរឿងទម្លាក់គ្រាប់បែកទេ ចំណែកផែនទីដែលលោក អ៊ុំ សំអាន ទើបតែរកឃើញនេះជាផែនទីព្រំដែនប៉ុន្តែបែជារដ្ឋាភិបាលកម្ពុជាមិនព្រមសុំខ្ចីផែនទីនេះយកទៅបង្ហាញបែជាយកផែនទីទម្លាក់គ្រាប់បែកទៅធ្វើការបង្ហាញនិងបោះបង្គោលព្រំដែន ដែលជារឿងគួរឲកើតមន្ទិលសង្ស័យថា មួយណាពិតមួយណាមិនពិត ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment