Sunday, June 28, 2015

បុណ្យបញ្ចុះខណ្ឌសីមាវត្តឡាវនៅកាណាដាមិនប្រើទង់ជាតិប្រទេសរបស់ខ្លួន

វត្តឡាវមួយនៅប្រទេសកាណាធ្វើបុណ្យបញ្ចុះខណ្­ឌសីមា ប៉ុន្តែមិនលើកទង់ជាតិប្រទេសខ្លួន ប្រើតែទង់ជាតិកាណាដា ទង់តំណាងខេត្តOntarioនិងទង់សាសនា ដោយគេយល់ថា បើលើកទង់ជាតិឡាវគឺពាក់ព័ន្ធនិងនយោបាយ ============= តើលោកអ្នកយល់ឃើញដូចម្តេចដែរ ? វត្តឡាវវេឡុវនារាម ក្នុងប្រទេសកាណាដា Watlao Weluwanaram of Ontario Canada ដែលមានផ្ទៃដី៧០ហិចតា មានព្រៃព្រឹក្សាសួនច្បារស្រស់ស្អាតនិងការក­សាងកុដិព្រះវិហារ ព្រះពុទ្ធរូប គំនូរចម្លាក់ តាមរចនាប័ទ្មឡាវអស់ប្រាក់រាប់សែនលានដុល្លា­ហើយបានធ្វើបុណ្យបញ្ចុះសីមាយ៉ាងមហោឡារិក ចំនួន៣ថ្ងៃ 28,6,2015 ។ ក្នុងពិធីបុណ្យបញ្ចុះសីមាវត្តឡាវនេះ យើងសង្កេតឃើញមានរៀបចំពិធីបុណ្យតាមបែបពុទ្ធ­សាសនានិងតាមប្រពៃណីវប្បធម៌ជនជាតិឡាវ ប៉ុន្តែអ្វីដែលយើងសង្កេតឃើញប្លែកពីជាតិសាស­ន៍ដទៃគឺក្នុងទីវត្តអារាមទាំងមូលមិនមានលើកទ­ង់ជាតិតំណាងប្រទេសឡាវរបស់ខ្លួនទេ ៕ យើងបានសួរហេតុផលទៅពុទ្ធបរិស័ទជនជាតិឡាវមួន­ចំនួនដែលរស់នៅក្នុងប្រទេសកាណាដែលមកចូលរួមព­ិធីបុណ្យបញ្ចុះសីមាគាត់និយាយថា រឿងជាតិផ្សេង រឿងសាសនាផ្សេង បើលើកទង់ជាតិឡាវនៅទីនេះខ្លាចមានទំនាស់ផ្ទៃ­ក្នុងវត្តគឺគេចោទថា វត្តធ្វើនយោបាយ ព្រោះប្រទេសឡាវបច្ចុប្បន្នប្រើទង់ជាតិពីរ (វៀតណាម ឡាវ ) បើលើកគឺលើកទាំងពីរ បើអត់គឺអត់ទាំងពីរ ៕ "Non-Violence Overcome All Obstacles"

No comments:

Post a Comment