Tuesday, June 23, 2015

គ្រូសូត្រឆ្វេងវត្តនាគវ័ន្តល្មោភអំណាចហាមឃាត់ព្រះសង្ឃមិនឲចូលរួមបាតុកម្មនិងចេះដឹងរឿងនយោបាយ

បុគ្គលមន្ត្រីសង្ឃគីង្គក់លក់ថ្នាំស្រែង ខ្លួនឯងធ្វើនយោបោកបំរើបក្សពួកកាន់អំណាចCPPពេញទំហឹង បែជាខំប្រឹងស្រែកជំទាលឡូឡាហាមគេឯងថា កុំឲចេះដឹងរឿងនយោបាយ ? មន្ត្រីសង្ឃCPPកុម្មុយនីស្តផ្តាច់ការល្មោភអំណាចគ្រូសូត្រឆ្វេងវត្តនាគវ័ន្តរួមនិងមន្ត្រីសង្ឃក្នុងវត្តបានគំរាមកំហែងកៀបសង្កត់ជិះជាន់បំបិទសិទ្ធិសេរីភាពព្រះសង្ឃដែលគង់នៅក្នុងវត្តជាង៣០០អង្គដោយបានហាមឃាត់មិនឲចូលរួមធ្វើបាតុកម្មធ្វើនយោបាយ ចូលរួមកិច្ចការពារសិទ្ធិមនុស្ស យុត្តិធម៌សង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សានៅក្នុងប្រទេសកម្ពុជា ។ បុគ្គលជាមន្ត្រីសង្ឃអង្គនេះ ល្មោភអំណាចខ្លាំងណាស់ ខ្លួនម្នាក់កាន់តំណែង៣ក្នុងវត្ត ទី១ គ្រូសូត្រឆ្វេងដៃឆ្វេងចៅអធិការផ្តាច់ការ ,ទី២ មេកុដិលេខ៧ ,ទី៣ ប្លន់យកកុដិយកតំណែងមេកុដិលេខ៦ ដោយសារកុដិលេខ៦ជាកុដិមុខសញ្ញាដែលមានព្រះសង្ឃសកម្មចូលរួមការងារសង្គមកន្លងមក ។ ខ្លួនកំពុងធ្វើនយោបោក និយាយឆបោក កាន់អំណាចក្រដាសក្នុងដៃដែលជាលិខិតតែងតាំងចេញពីមេបក្សកាន់អំណាចមកបង្អួតគេឯងក្តែងៗ សំញ៉ែងតួនាទីជាមន្ត្រីសង្ឃមានស័ក្តិតែអត់សីល ។ នយោបាយ គឺជារឿងយើងទាំងអស់គ្នា ! បើយើងមិនចេះដឹងតាមដានចូលរួមដឹកនាំធ្វើនយោបាយផ្សេងៗទេ សួរថា តើប្រទេសជាតិរីកចំរើន ទឹកដីគង់វង្សដែរឬទេ ? ព្រះពុទ្ធគឺជាអ្នកការពារសិទ្ធិមនុស្ស សិទ្ធិសត្វ សិទ្ធិសម្បត្តិធនធានធម្មជាតិព្រៃឈើ ! ព្រះពុទ្ធគឺជាមេដឹកនាំកំពូលនៃអ្នកនយោបាយលើមនុស្សសត្វទេវតាមារព្រហ្មណ៍សង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សា ឲមានសុខសន្តិភាព ព្រះសង្ឃក៏មានសិទ្ធិធ្វើតាមព្រះពុទ្ធផងដែរ ចុះហេតុអីមន្ត្រីសង្ឃហាមប្រាមព្រះសង្ឃមិនឲធ្វើនយោបាយតាមព្រះពុទ្ធ ? ហើយចង់ឲព្រះសង្ឃចូលធ្វើនយោបោកតាមខ្លួនដើម្បីបក្សពួកអំណាចបុគ្គលផ្តាច់ការ ? "Non-Violence Overcome All Obstacles"

No comments:

Post a Comment