Sunday, May 31, 2015

យុវជនដែលស្លាប់ក្នុងកម្មវិធីMetfoneនៅកោះពេជ្រគឺជាកូនស្ត្រីសហគមន៍បឹងកក់

អាត្មាភាព លួន សុវ៉ាត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំលាយឡំដោយការសោកស្តាយចំពោះស្ត្រីមេម៉ាយជាម្តាយគ្រួសារសព និងសូមចូលបច្ច័យ200$ជាការចែករំលែកចូលរួមពិធីបុណ្យសព
================
យុវជនរងគ្រោះស្លាប់ក្នុងកម្មវិធីMetfoneនៅកោះពេជ្រគឺជាកូនស្ត្រីរងគ្រោះដីធ្លីសហគមន៍បឹងកក់នៅភូមិ២១សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ
=======http://youtu.be/buz7EO9xBvk
យុវជនដែលស្លាប់ក្នុងកម្មវិធីប្រគុំតន្ត្រីColor Race ដែលរៀបចំដោយMetfoneនៅកោះពេជ្រ30,5,2015ដែលមានបាចម្សៅពណ៌ចំរុះបណ្តាលឲស្លាប់យុវជនម្នាក់នោះគឺជាកូនប្រុសស្ត្រីសហគមន៍បឹងកក់ដែលយុវជនរូបនោះរស់នៅជាមួយម្តាយកំសត់ក្រីក្ររងគ្រោះដីធ្លីតែពីរនាក់ម្តាយនិងកូន ។ ម្តាយយុវជនរងគ្រោះបានស្រែកទ្រហោយំសោកស្តាយពន់ពេកចំពោះការស្លាប់កូនគាត់នេះដោយគាត់មិនជឿថា កូនគាត់ស្លាប់ដោយសារជម្ងឺខ្លួនឯងដូចការអះអាងខាងអាជ្ញាធរនិងគ្រូពេទ្យនោះទេ គឺអាចបណ្តាលមកពីម្សៅពណ៌និងការថប់ដង្ហើមដូចកាលពីបុណ្យអុំទូកកន្លងទៅ ។ គាត់ក៏បានអំពាវនាវដង្ហោយហៅសុំការជួយរកយុត្តិធម៌និងឧបត្ថម្ភចូលរួមកម្មវិធីបុណ្យពីសប្បុរសជននានាផងដែរ ។ ទំនាក់ទូរស័ព្ទទៅម្តាយជនរងគ្រោះផ្ទាល់លេខ 012 572 585 ឬទំនាក់ទំនងទៅស្ត្រីសហគមន៍បឹងកក់ ៕
http://youtu.be/buz7EO9xBvk


Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment