Monday, May 25, 2015

សមត្ថកិច្ចបង្ក្រាបកម្មករអូសរទេះនៅច្រកទ្វាព្រំដែនប៉ោយប៉ែត

ក្រុមកម្មករអូសរទេះតវ៉ាជាង ១០០នាក់ នៅ​រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ដើម្បីទាមទារសិទ្ធិការងារនិងយុត្តិធម៌ នៅច្រកទ្វាព្រំដែនប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានបង្ក្រាបនិងចាប់ខ្លួនដោយសមត្ថកិច្ច ។ នៅក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចក៏បានផ្ទុះអាវុធជាង​១០គ្រាប់ ផងដែរ ព្រមទាំងបានវាយកម្មករអូសរទេះម្នាក់ឲរងរបួសជា​ទម្ងន់ ហើយក្រុមកម្មករបានខឹងសម្បារផ្ទុះជាហឹង្សា គប់ដុំថ្មចូលទីស្នាក់ការគយនិងរដ្ឋាករ ។ សូមជំរាបថា ក្រុមកម្មករអូសរទេះបានតវ៉ាតាំងពីព្រឹកមិញមកម្ល៉េះ ហើយគិតត្រឹមម៉ោង ៤៖៣០នាទីរសៀលថ្ងៃដដែលនេះ បានបំបែកគ្នាអស់ហើយ ៕

YouTube Video

Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment