Friday, May 1, 2015

សូមអនុមោទនាបុណ្យវិសាខបូជា

សូមអនុមោទនា ! ថ្ងៃបុណ្យវិសាខបូជា១៥កើតពេញបូណ៌មីថ្ងៃសុក្រឆ្នាំមមែសប្តស័ក ពស ២៥៥៩ !!! (02.05.2015)
******************
ថ្ងៃបុណ្យវិសាខបូជាគឺជាថ្ងៃបុណ្យរំលឹកនឹកដល់ថ្ងៃនក្ខត្តឫក្សសម័យទាំង៣នៃព្រះសម្មាសម្ពុទ្ធ សមណគោត្តម បរមគ្រូ គឺ ទ្រង់ប្រសូត្រ ថ្ងៃសុក្រ១៥កើតពេញបូណ៌មីខែពិសាខឆ្នាំច,ទ្រង់ត្រាស់ដឹង ថ្ងៃពុធ១៥កើតពេញបូណ៌មីខែពិសាខឆ្នាំរកា,ទ្រង់បរិនិព្វាន ថ្ងៃអង្គារ១៥កើតពេញបូណ៌មីខែពិសាខឆ្នាំម្សាញ់ ។ សូមជនានុជន ពុទ្ធបរិស័ទ ជនរួមជាតិខ្មែរទាំងឡាយ រក្សាកាយ វាចា ចិត្ត ឲស្អាតបរិសុទ្ធវៀរចាកអំពើអាក្រក់គឺធ្វើតែអំពើល្អមានការឲទាន រក្សាសីល ចំរើនមេត្តាភាវនា ជាដើម ដើម្បីជាប្រយោជន៍ សេចក្តីសុខចំរើនដល់ខ្លួនគ្រួសារ សង្គមជាតិតរៀងទៅ !!! សូមឲមេដឹកនាំមានអំនាចនៅក្នុងប្រទេសកម្ពុជា ប្រកាន់ខ្ជាប់នូវ សីលធម៌ គុណធម៌ មនុស្សធម៌ សច្ចធម៌ ព្រហ្មវិហារធម៌ ទសពិធរាជធម៌ ក្នុងខ្លួនប្រាសចាកអំពើហឹង្សាតរៀងទៅ !!!! សូមឲប្រទេសកម្ពុជាមានសុខសន្តិភាព សិទ្ធិសេរីភាព យុត្តិធម៌សង្គមកើតមានពិតៗក្រោមម្លប់ធម៌សាមគ្គីជាតិខ្មែរ សាមគ្គីសាសនា តរៀងទៅ !!! ៕


Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment