Saturday, April 25, 2015

ក្រុមយុវជនមួកត្នោតខ្មែរខេត្តសៀមរាបនិងប្រារព្ធខួប១ឆ្នាំនៅថ្ងៃអាទិត្យទី៣ខែឧសភាឆ្នាំ២០១៥ខាងមុខនេះ

ក្រុមយុវជនមួកត្នោតខ្មែរនៅខេត្តសៀមរាបដែលជាក្រុមឯករាជ្យមិនបំរើផលប្រយោជន៍បក្សពួកក្រុមនិងនិន្នាការនយោបាយជាយុវជនស្ម័គ្រចិត្តចូលរួមថែរក្សាការពារលើកតម្កើងមួកត្នោតខ្មែរនិងប្រារព្ធខួប១ឆ្នាំនៃយុទ្ធនាការផ្សព្វផ្សាយមួកត្នោតខ្មែរនៅថ្ងៃអាទិត្យទី៣ខែឧសភាឆ្នាំ២០១៥ខាងមុខនេះ ។ ក្រុមនេះក៏បានអំពាវនាវផងដែរដល់អ្នកដែលមានបំណងចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្តក្នុងកម្មវិធីនេះ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ សូមទាក់ទងចុះឈ្មោះតាមរយ:លេខទូរស័ព្ទដូចខាងក្រោម 092229994 ។ គួរបញ្ជាក់ថា ក្រុមយុវជនមួកត្នោតខ្មែរនេះគឺជាក្រុមស្ថាបនិកដំបូងមុនគេបង្អស់ដែលមានឆន្ទ:មនសិការស្រលាញ់ថែរក្សាការពារផ្សព្វផ្សាយមួកត្នោតខ្មែរឲមានតម្លៃឲល្បីល្បាញឲគេស្គាល់អត្តសញ្ញាណជាតិក្រោយពីមួកត្នោតខ្មែរដូនតាខ្មែរបានបន្សល់ទុកដល់កូនចៅខ្មែរជំនាន់ក្រោយប៉ុន្តែត្រូវបានគេជីកកប់ចោលបាត់ក្នុងរណ្តៅហើយបែជាលើកតម្កើងដួនយួនលើទឹកដីអង្គរវត្តពាក់ព្រោងព្រាត ។ ដោយសារតែការ តស៊ូមតិ លើកតម្កើងមួកត្នោតខ្មែរនៅលើទឹកដីអង្គរវត្តរបស់ក្រុមយុវជនមួយក្រុមដំបូងគេនេះហើយទើបមួកត្នោតខ្មែរអណ្តែតលេចធ្លោមានប្រជាប្រិយភាពឡើងវិញរហូតមកដល់ពេលនេះហើយមួកដួនយួនក៏លេចបាត់ស្រមោលទៅក្នុងរណ្តៅវិញម្តងនៅលើទឹកដីអង្គរវត្ត ។ បច្ចុប្បន្នភាពនៃមួកត្នោតខ្មែរ ត្រូវបានសាធារណ:ជន យុវជន សហគមន៍ ក្រុមចលនាផ្សេងៗយកទៅប្រើយកទៅធ្វើសកម្មភាពផ្សេងៗ ក្នុងន័យផ្សេងៗគ្នា សូម្បីតែលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្សី ក៏ត្រូវបានយកមួកត្នោតខ្មែរនេះទៅពាក់ក្នុងការចូលរួមកម្មវិធីអង្គរសង្គ្រាននៅលើទឹកដីអង្គរផងដែរ ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍គឺថា អង្គរសង្ក្រាននេះគឺរៀបចំដោយក្រុមយុវជនសហព័ន្ធសហភាពកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី កូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានបំរើផលប្រយោជន៍ក្នុងន័យបក្សពួកនយោបាយ ។ ក្រុមយុវជនសហព័ន្ធសហភាពយុវជនកម្ពុជានេះ ក៏បានធ្វើយុទ្ធនាការយកមួកត្នោតខ្មែរមកហែរហម ជិះកង់ផ្សព្វផ្សាយមួកត្នោតនេះតាមដងផ្លូវផងដែរតែក្នុងន័យនយោបាយ នៅលើទឹកដីអង្គរមួយរយ:កាលចុងក្រោយនេះ ដែលធ្វើឲមានការយល់ច្រឡំគ្នា រវាងក្រុមមួកត្នោតខ្មែរពិតប្រាកដមិនបំរើផលប្រយោជន៍បក្សពួកក្រុមនិន្នាការនយោបាយនិងក្រុមមួកត្នោតខ្មែរដែលបំរើឲផលប្រយោជន៍បក្សពួកក្រុមនិន្នាការនយោបាយ ។ ក្រុមយុវជនមួកត្នោតខ្មែរនៅលើទឹកដីអង្គរសៀមរាបដំបូងគេក៏ចាប់ផ្តើមមានបញ្ហាខ្លះៗមិនទុកចិត្តគ្នា ចាប់តាំងពីក្រុមសហព័ន្ធសហភាពយុវជនកម្ពុជាទៅអុកឡុកកាឡុកកាឡៃរញ៉េរញ៉ៃទាញជើងទាញដៃក្រុមយុវជនមួកត្នោតខ្មែរមួយចំនួនឲដើរជាមួយក្រុមខ្លួនធ្វើសកម្មភាពជាមួយក្រុមខ្លួន ដែលពីមុនពាក់មួកត្នោតខ្មែរ អាវយឺតខ្មែរពណ៌សមានរូបអង្គរវត្ត ប៉ុន្តែពេលចូលរួមកម្មវិធីអង្គរសង្ក្រាន្តបែជាទៅពាក់មួកត្នោតខ្មែរ អាវព័ណ៌ផ្ទៃមេឃមានរូបឡូកូសញ្ញា មនុស្សក្បាលពីរ ជាសញ្ញាសម្គាល់ក្រុមយុវជន ហ៊ុន ម៉ានី ទៅវិញ ៕
https://www.facebook.com/photo.php?fbid=819249094834722&set=a.228677493891888.52543.100002489175365&type=1


Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment