Hun Sen ថាស្រុកខ្មែរគឺឋានសួគ៌សម្រាប់ធ្វើបាតុកម្ម ! តើជាឋានសួគ៌ឬជាឋាននរកសម្រាប់ធ្វើបាតុកម្មនៅក្នុងប្រទេសកម្ពុជា ? បើជាឋានសួគ៌បាតុកម្មពិតដូចសំដីនាយកមន្ត្រីមែនចុះហេតុអីបានជាកងកំលាំងប្រដាប់អាវុធនិងក្រុមជនបាតដៃទី៣ទៅដេញបាញ់ដេញវ៉ៃក្រុមបាតុករ កម្មករ កសិករ អាជីវករ សមាគម សហគមន៍ ព្រះសង្ឃ ប្រជាពលរដ្ឋ អ្នកកាសែតកន្លងមកបណ្តាលឲរបួសនិងស្លាប់ជាបន្តបន្ទាប់កន្លងមកដូច្នេះ ។ បើជាឋានសួគ៌បាតុកម្មមែនចុះហេតុអីបានជារដ្ឋាភិបាលCPPខ្លាចបាតុកម្ម អាជ្ញាធរតែងតែរារាំងហាមឃាត់ទុបស្កាត់ហើយតុលាការចេះតែចោទនិងចាប់បាតុករអហឹង្សាដាក់គុកជាហូរហែរដោយមូលបង្កាច់ចោទប្រកាន់ខូចសណ្តាប់ធ្នាប់សាធារណ:ជាដើម ។ Hun Sen ចោទថាបាតុករមុខអាដែលៗជាក្រុមបាតុករអាជីពស៊ីឈ្នួលធ្វើបាតុកម្ម តើក្នុងលោកនេះមានក្រុមហ៊ុនណាជ្រើសរើសបុគ្គលិកធ្វើបាតុកម្មស្ម័គ្រចិត្តឲគេវ៉ៃបាញ់ទាត់ធាក់ដែរឬទេ ? បើនិយាយពីមុខអាដែលៗគឺក្រុមជនបាតដៃទី៣និងអ្នមានអំនាចកបញ្ជារឲដេញបាញ់ដេញវាយប្រជាពលរដ្ឋឯណោះទេដែលជាមុខដដែលៗ ហើយពួកនោះគឺជាក្រុមស៊ីឈ្នួលយកលុយបានអំនាចពីប្រជាពលរដ្ឋមកដេញវាយដេញបាញ់ប្រជាពលរដ្ឋវិញ ។ ម្យ៉ាងទៀត សូម្បីតែនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសកម្ពុជាក៏មុខអាដែលៗជា៣០ឆ្នាំហើយខោអាវមុខមាត់ចិត្តគំនិតដដែលៗអត់មានដោះដូរសោះតែម្តងហើយ ។ គួរបញ្ជាក់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ សិទ្ធិបាតុកម្ម សិទ្ធិសំដែងមតិ សិទ្ធិជួបប្រជុំប្រមូលផ្តុំគឺជាសិទ្ធិអាទិភាពនៃសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ៕ រឿងកើតឡើងអាដែលៗ បាតុកម្មអាដែលៗ អ្នកមានអំនាចដដែលៗ តើមានខុសគ្នាត្រង់ណា ???
****************
RFA.លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងចំៗថា ប្រទេសកម្ពុជា គឺជាឋានសួគ៌សម្រាប់ធ្វើបាតុកម្ម ហើយអ្នកធ្វើបាតុកម្មនោះ គឺជាក្រុមមនុស្សដដែលៗដែលយកការធ្វើបាតុកម្មជាអាជីវកម្ម។ ប៉ុន្តែអង្គការសង្គមស៊ីវិលលើកឡើងថា មូលហេតុនៃការធ្វើបាតុកម្មនោះ ដោយសារតែមានរឿងអយុត្តិធម៌កើនឡើងក្នុងសង្គមច្រើន។
អ្នកដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលកាន់តំណែងក្នុងរដ្ឋាភិបាល បានលើកឡើងថា ការធ្វើបាតុកម្មកន្លងទៅដោយសារតែមានមនុស្សមួយក្រុមស្ដាប់តាមការញុះញង់របស់អង្គការសង្គមស៊ីវិលមួយចំនួន ដើម្បីបង្ហាញការមិនពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅសង្កាត់ជ្រោយចង្វារ នៅថ្ងៃទី២៣ ខែមីនា ថា ស្រុកខ្មែរជាទីកន្លែងងាយស្រួយបំផុតសម្រាប់អ្នកធ្វើបាតុកម្ម ក្នុងនោះអ្នកធ្វើបាតុកម្មបានទទួលការឧបត្ថម្ភទាំងពីចំណីអាហារ ការដឹកជញ្ជូន និងអ្នកលើកទឹកចិត្តក្រុមបាតុករជាដើម។ ម៉្យាងវិញទៀត អ្នកធ្វើបាតុកម្មច្រើនជាមនុស្សមុខដដែលៗ ជាពិសេសក្រុមតវ៉ាដីធ្លី ស្របពេលដែលដីបច្ចុប្បន្នមានតម្លៃកាន់តែថ្លៃ។
លោក ហ៊ុន សែន៖ «ស្រុកខ្មែរឥឡូវអត់បានទេ! លក់ដីឲ្យគេថ្ងៃហ្នឹង ១០០ដុល្លារមួយម៉ែត្រការ៉េ បើដីឡើងដល់ ៥០០ដុល្លារមួយម៉ែត្រការ៉េ មកធ្វើបាតុកម្មទារលុយថែម។ ញុះពីក្រោយជាប់ អង្គការក្រៅរដ្ឋាភិបាលខូចៗមួយចំនួន ហើយចេញថ្លៃម៉ូតូកង់បីអី ឲ្យតែមក មានក្រុមទទួលខុសត្រូវបាយ ក្រុមទទួលខុសត្រូវទឹក...»។
លោក ហ៊ុន សែន មានប្រសាសន៍បន្ថែមថា អ្នកដែលបញ្ឆេះឲ្យផ្ទុះធ្វើបាតុកម្មនោះ កើតឡើងពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។ ប៉ុន្តែអង្គការសង្គមស៊ីវិលបានបដិសេធប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីទាំងស្រុង ដោយគេអះអាងថា ការធ្វើបាតុកម្មដោយសារតែប្រទេសកម្ពុជា មានការរំលោភដីធ្លី ការរំលោភសិទ្ធិមនុស្ស និងភាពអយុត្តិធម៌កើនឡើងតាមរយៈគម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ច។
បន្ថែមលើនេះ អង្គការដែលធ្វើការងារលើបញ្ហាដីធ្លីនៅកម្ពុជា បានលើកឡើងថា ភាពអសកម្មរបស់មន្ត្រីរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដីធ្លីដែលគ្រប់គ្រងដោយឈ្មួញអ្នកមានអំណាចគឺជាមូលហេតុចម្បងនាំឲ្យមានការតវ៉ា ឬនាំឲ្យមានបាតុកម្មកើតឡើង។
ប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា បច្ចុប្បន្នជម្លោះដីធ្លីបានកើតមានឡើងនៅទូទាំងប្រទេសកម្ពុជា។ អង្គការសង្គមស៊ីវិលវិញ ជាអ្នកនាំបញ្ហារបស់ប្រជាពលរដ្ឋទៅភាគីពាក់ព័ន្ធ និងរដ្ឋាភិបាលបានដឹង ដើម្បីរកដំណោះស្រាយ៖ «យើងសុំមិនឯកភាពនូវអ្វីដែលលើកឡើងថា សង្គមស៊ីវិល ជាពិសេសអង្គការធ្វើការលើរឿងដីធ្លីហ្នឹងបំផុសឲ្យពលរដ្ឋតវ៉ា។ សម្រាប់យើង យើងធ្វើការជួយមិនត្រឹមតែប្រជាពលរដ្ឋទេ យើងធ្វើការជួយដល់រដ្ឋាភិបាល។ យើងស្វែងរក ឬប្រមូលបញ្ហាកើតឡើង ហើយផ្ដល់ទៅដល់ភាគីពាក់ព័ន្ធ»។
របាយការណ៍របស់អង្គការសង្គមស៊ីវិលបានរកឃើញថា ផ្ទៃដីកម្ពុជាចំនួនជាង ២លានហិកតារត្រូវបានបែងចែកទៅឲ្យឈ្មួញធំ និងមន្ត្រីអ្នកមានអំណាចនៅក្នុងជួររាជរដ្ឋាភិបាលដែលមានងារជាឯកឧត្ដម និងឧត្ដមសេនីយ៍ដែលបញ្ហានេះ បានបង្កឲ្យមានជម្លោះដីធ្លីកើនឡើងជាបន្តបន្ទាប់។
របាយការណ៍របស់សមាគមអាដហុក (Adhoc) បង្ហាញថា ទំនាស់ដីធ្លីនៅចន្លោះឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៣ បានប៉ះពាល់ប្រជាពលរដ្ឋជិត ៨សែននាក់ ដោយសារការទន្ទ្រានដីធ្លី និងបានបង្ក ឲ្យមានការចាប់ខ្លួនអ្នកតវ៉ាដីធ្លីជាច្រើននាក់ដាក់ក្នុងពន្ធនាគារ និងចំនួនបាតុកម្មតវ៉ាដីធ្លីកើតឡើងប្រមាណ ១០០ដងក្នុងមួយឆ្នាំ៕
http://www.rfa.org/khmer/news/politics/pm-says-cam-is-heaven-for-demonstration-03232015075844.html
Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment