Monday, March 9, 2015

កុមារាលួចដូងគេត្រូវបានម្ចាស់ជំនួយឈប់ជួយនិងឲវិលត្រឡប់ទៅស្រុកស្រែវិញ

កុមារាលួចដូងគេត្រូវបានម្ចាស់ជំនួយផ្តាច់ជំនួយនិងបញ្ជូនឲត្រឡប់ទៅស្រុកវិញបន្ទាប់ពីព្យាយាមជួយអប់រំមិនបានជោគជ័យ
************
( អត្តាហិ អត្តនោ នាថោ ) ខ្លួនទីពឹងខ្លួន មុននិងឲគេជួយត្រូវចេះជួយខ្លួនឯងជាមុនសិន ។ ( កម្មំ សត្តេ វិភជតិ យទិទំ ហិនប្បណី តតាយ ) កម្មតែងបែងចែកសត្វលោកឲផ្សេងៗពីគ្នា ទៅតាមកម្មរបស់ខ្លួន មាន ក្រ អាក្រក់ ល្អ ស ខ្មៅ ចេះដឹង ល្ងង់ខ្លៅ ជាដើម ។ តើពិតដូចពាក្យចាស់ពោលថា ពូចទា មិនអាចឡើងទ្រុងដូចមាន់បានទេ ? បើទោះជាមានគេជួយសង្គ្រោះឲឡើងទ្រុងក៏មិនឡើងដែរមែនទេ ? តើជាកត្តាសង្គម កត្តាគ្រួសារ ឬជានិស្ស័យ វាសនា កម្មផល ? ។
*****************
(ភ្នំពេញ)៖ កុមារ ម៉ុន វាសនា ដែលឆ្នាំមុនជាក្មេងលួចដូង នៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ពេលនេះត្រូវបាន សាលាអន្តរជាតិ ហ្រ្វេដហ្វត ដែលយកក្មេងនេះ មកបណ្តុះបណ្តាល ប្រកាសផ្តាច់ជំនួយសិក្សាហើយ ដោយសារតែ វាសនា មិនព្រមស្តាប់ និងទទួលយកការណែរនាំ ពីអ្នកគ្រប់គ្រង ក៏ដូចជាអ្នកបង្ហាត់បង្រៀន នេះបើតាមការប្រកាស របស់ សាលាអន្តរជាតិ ហ្រ្វេដហ្វត នៅលើហ្វេសប៊ុក កាលពីម្សិលមិញ ។
សាលានេះ បានបញ្ជាក់ថា «កុមារ ម៉ុន វាសនា មិនអាចទទួលយកការបណ្តុះបណ្តាល ទាំងចំណេះដឹងទូទៅ ក៏ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ជាពិសេស អ្វីដែលជាឧបសគ្គធំបំផុតគឺ កុមារ មុន វាសនា មិនព្រមស្តាប់និងទទួលយកការណែរនាំ ពីអ្នកគ្រប់គ្រង ក៏ដូចជា អ្នកបង្ហាត់បង្រៀនឡើយ»។
កុមារ ម៉ុន វាសនា អាយុ១៥ឆ្នាំ ជាអតីតក្មេងលួចដូងម្នាក់ នៅចំណុចចំការព្រែកថ្មី ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ហើយត្រូវម្ចាស់ចំការដូងពីរនាក់ ចាប់បានដោយធ្វើទារុណកម្ម ចាប់ជ្រមុជទឹកពាង ដើម្បីព្រមាន កាលពីខែសីហា ឆ្នាំ២០១៤ ។ បន្ទាប់ពីលេចធ្លាយទារុណកម្មលើកុមារខាងលើនេះ សមត្ថកិច្ច បានចុះទៅឃាត់ខ្លួន បុរស២នាក់ ក្នុងនោះទី១ឈ្មោះ ហេង ដាណេ ប្រុស អាយុ៣៥ឆ្នាំ ទី២ ឈ្មោះ ហេង វណ្ណី ប្រុស អាយុ២៨ឆ្នាំ បញ្ជូនទៅកាន់ពន្ធនាគារ ។ ចំណែកកុមារ ម៉ុន វាសនា ក៏ត្រូវសប្បុរសជនអាណិត ជួយឧបត្ថម្ភ រហូតដល់ សាលាអន្តរជាតិ ហ្រ្វេដហ្វត ទទួលយកមកបណ្តុះបណ្តាល។
សាលាអន្តរជាតិ ហ្រ្វេដហ្វត (FREDFORT INTERNATIONAL SCHOOL) បានបញ្ជាក់ នៅក្នុងសេចក្តីជូនដំណឹង នេះថា ទោះបីជា កុមា ម៉ុន វាសនា ត្រូវបានផ្តាច់ជំនួយក៏ដោយ ក៏លោកនាយកសាលានេះ និងភរិយា នឹងនៅតែបន្តរជួយ ឪពុកម្តាយកុមារ ម៉ុន វាសនា ដដែលក្នុងការផ្តល់ការងារ ដល់ឪពុករបស់គាត់នៅភ្នំពេញ និងការផ្តល់ថវិកា មួយចំនួន បន្តែមទៀត ដើម្បីពង្រឹងរបររកស៊ី របស់ម្តាយកុមារ ម៉ុន វាសនា នៅឯស្រុកកំណើត អោយមានភាពប្រសើរ ជាងបច្ចុប្បន្ន។
បើតាមការពិភាក្សាគ្នារវាងណាព្យាបាល កុមារ ម៉ុន វាសនា និងខាងសាលា កុមារ ម៉ុន វាសនា នឹងត្រូវបញ្ជួនទៅស្រុក កំណើតវិញ នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៥ នេះតែម្តង៕
http://www.khmer-note.com/archives/113804








Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment