យុវជនមួយក្រុមប្រដាប់ដោយដំបងដេញវាយទាត់ធាក់ដូចរឿងហុងកុងបណ្តាលឲយុវជន២នាក់រងរបួសធ្ងន់សន្លប់ឈឹង
***************
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៥ នេះ មានហេតុការណ៏ កាប់គ្នា ផ្អើលមហាជននៅក្នុងវង់ ហែរអ្នកតាចិនយួននៅម្តុំចាក់អង្រែ ដែលបណ្តាលឲ្យ យុវជន២នាក់ រងរបួសធ្ងន់ ធ្ងរដេកស្តូកស្តឹង សន្កប់ឈឹងនៅលើដី។
បើតាមប្រភពរូបភាព និងវីដេអូ ដែលអ្នកលេងហ្វេសប៊ុក ធ្វើការចែកចាយ ជាច្រើននោះ បានបង្ហាញឲ្យឃើញ អំពើហឹង្សាសាហាវឃោឃៅមិនដឹងខុសត្រូវរវាងយុវជនមួយក្រុម ប្រដាប់ដោយដំបង គ្រប់ដៃ បានព្រួតគ្នាវាយ ទៅលើយុវជនម្នាក់ យ៉ាងសាហាវ ដូចក្នុងរឿងកុនហុងកុង បណ្តាលឲ្យ យុវជនរងគ្រោះ រងរបួសធ្ងន់ ដេកស្តូកសន្លប់ស្តឹង នៅលើដីតែម្តង។ ប្រភពពីហ្វេសប៊ុក បានឲ្យដឹងទៀតថា អ្នករបួស ត្រូវបានបញ្ចូនទៅកាន់ មន្ទីរពេទ្យហើយដោយមានប៉ូលីស នៅអន្តរាគមន៏ ខណៈមូលហេតុ ដែលបង្កឲ្យ មានការវាយតប់គ្នា យ៉ាងសាហាវនេះ គឺកើតចេញពី ការឈរចង្អុលមុខគ្នា ទើបបង្កើតទៅជា ហិង្សាបែបនេះ។
គួរបញ្ជាក់ថា ករណី កាប់ចាក់គ្នា ក្នុងវង់ហែរអ្នកតាចិន យួន នៅបណ្តោយផ្លូវ ចាក់អង្រែ រវាងក្រុមក្មេងស្ទាវ និងក្រុមហែអ្នកតា ដែលមានអ្នក ត្រូវគេកាប់របួសធ្ងន់ មានកាំបិត ដាវ ដេញកាប់គ្នា ខណៈពេលដែល ចរាចរណ៍កំពុងស្ទះខ្លាំង ដោយការហែអ្នកតាចិន។
Buddhism for Social ( Peace,Freedom,Human Rights,Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment