Sunday, March 29, 2015

លោក កឹម សុខា មានប្រសាសន៍ក្នុងថ្ងៃបុណ្យខួប១៨ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែក

លោក កឹម សុខា ថ្លែងសុន្ទរកថាក្នុងពិធីបុណ្យខួប១៨ឆ្នាំ៣០មីនា២០១៥នៃព្រឹត្តិការណ៍ប្រើហឹង្សាគប់គ្រាប់បែកដៃប្រល័យរាស្ត្រខ្មែរ៣០មីនា១៩៩៧(បើគ្មានយុត្តិធម៌គឺគ្មានសន្តិភាព បើមានសន្តិភាពតែបក្សពួកខ្លួនអ្នកដទៃរងទុក្ខក៏គ្មានសន្តិភាពដែរ) ។ គណបក្សសង្គ្រោះជាតិនិងក្រុមគ្រួសារជនរងគ្រោះដោយស្លាប់និងរបួសក្រៅពីធ្វើពិធីបុណ្យបង្សុកូលរាប់បាត្រព្រះសង្ឃឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ឲបានទៅកើតក្នុងកំណើតសុគតិភពហើយក៏បានប្តេជ្ញាផងដែរនិងបន្តស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឲទាល់តែបាន
*******************
ថ្ងៃច័ន្ទទី៣០មីនា២០១៥នេះគឺជាថ្ងៃគំរប់ខួប១៨ឆ្នាំហើយក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកដៃប្រមាណជា៤ទៅ៥គ្រាប់លើហ្វូងបាតុករដែលដឹកនាំដោយលោក សម រង្សី ធ្វើបាតុកម្មនៅមុខរដ្ឋសភាជាតិទាមទារឲមានការកែរទំរង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា កាលពីថ្ងៃ៣០មីនា១៩៩៧ដែលបណ្តាលឲប្រជាពលរដ្ឋខ្មែរ១៦នាក់ស្លាប់បាត់បង់ជីវិត ជាង១៥០នាក់រងរបួសធ្ងន់និងស្រាល ។ ក្រុមជនបាតដៃទី៣ជាឃាតករកាលនោះគឺមានបំណងគប់គ្រាប់បែកសម្លាប់លោក សម រង្សី កាលនោះគាត់ជាមេដឹកនាំគណបក្សជាតិខ្មែរ ប៉ុន្តែជាសំណាងល្អរបស់គាត់របស់ខ្មែរគឺបានក្រុមបាតុករនិងអង្គរក្សលោតទៅសង្គ្រប់លោក សម រង្សី ឲដួលលើដី ទើបសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប៉ុន្តែជាអកុសលអ្នកដែលនៅពីលើគាត់ត្រូវគ្រាប់បែកស្លាប់ ។ ព្រឹត្តិការណ៍ដ៏សាហាវឃោឃៅមិនដឹងខុសត្រូវរំលោភសិទ្ធិមនុស្សនេះត្រូវបានមហាជនទាំងថ្នាក់ជាតិនិងអន្តរជាតិថ្កោលទោសនិងដាក់ការសង្ស័យទៅលើបក្សពួកគណបក្សកាន់អំនាចCPPជាអ្នកធ្វើជាពិសេសគឺសំដៅទៅលើក្រុមកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ជាអ្នកធ្វើនេះបើតាមការស្រាវជ្រាវស៊ើបអង្កេតដោយអង្គការអន្តរជាតិ ។ បើចង់ដឹងថានរណាជាឃាតករ ជាអ្នកបញ្ជារពិត ប្រាកដត្រូវតែរកយុត្តិធម៌ជូនជនរងគ្រោះខ្មែរស្លូតត្រង់ដែលស្លាប់និងរបួសឲឃើញគឺចាប់ក្រុមជនបាតដៃទី៣ជាឃាតករទៅផ្តន្ទាទោសតាមច្បាប់ជាតិនិងអន្តរជាតិ ទើបខ្មែរមានសុខសន្តិភាពសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គមរីកចំរើនពិតប្រាកដ ៕

YouTube Video

Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment