ក្រុមអ្នករត់ម៉ូតូកង់បី ( ធូក Tuk ) ពីរក្រុមទាស់គ្នាផ្អើលពេញពិភពគុណកង់បី
********************
ក្រុមម៉ូតូកង់បីដែលទើបតែចេញប្រឡូកក្នុងពិភពគុណកង់បីថ្មី មានរហស្សនាមថា សមាគមរួមគ្នាដើម្បីអភិវឌ្ឈន៍កម្ពុជា មានប្រធានដឹកនាំ លោក ឯ សុភាស់ បានដឹកនាំបក្សពួករបស់ខ្លួនជាង៥០នាក់នៅថ្ងៃ១៣មិនា២០១៥ទៅតវ៉ានៅមុខរ៉ារទេះភ្លើងភ្នំពេញដើម្បីប្រឆាំងនិងក្រុមម៉ូតូកង់បីដែលមានប្រជាប្រិយភាពជាយូឆ្នាំមកហើយគឺ ក្រុម អ្នករត់ម៉ូតូកង់បីឈ្មោះ សមាគម IDEA ( សមាគមនប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ) ដែលដឹកនាំដោយលោក វ៉ន ពៅ ។ ក្រុមទាំងពីរនេះកន្លងមកធ្លាប់មានប្រវត្តិដូចជា ក្រុម IDEA គឺជាក្រុមការពារសិទ្ធិមនុស្ស សិទ្ធិកម្មករ កសិករ អាជីវករ សហគមន៍ដីធ្លី ការពារផលប្រយោជន៍ទីផ្សាសេរីឲអាជីវករក្រីក្រ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ជាដើម ។ ក្រុមនេះធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិដើម្បីយុត្តិធម៌សង្គមនិងប្រធិបតេយ្យសេរីជាមួយកម្មករ ប្រជាសហគមន៍ដីធ្លី ព្រះសង្ឃ អង្គការ សមាគម ព្រមទាំងគណបក្សសង្គ្រោះជាតិផងដែររហូតដល់ប្រធានសមាគមIDEAគឺលោក វ៉ន ពៅ ត្រូវបានកងកំលាំងប្រដាប់អាវុធទាហានឆាន់យោង៩១១ប្រើហឹង្សាវ៉ៃបាញ់ទាត់ធាក់យ៉ាងសាហាវឃោឃៅមិនដឹងខុសត្រូវបណ្តាលឲរបួសបែកក្បាលសន្លប់បាត់ស្មារតីនិងចាប់ខ្លួនរូបគាត់និងកម្មករ២៣នាក់បញ្ជូនចូលគុកត្រពាំងផ្លុងដោយមហាអយុត្តិធម៌ ។ ក្រុមម៉ូតូកង់បី ( សមាគមរួមគ្នាដើម្បីអភិវឌ្ឈន៍កម្ពុជា ) និង ក្រុម រ៉ឺម៉កទេសចរណ៍កង់បី ដែលឈជើងនៅទីតាំងជុំវិញ ផ្សា អ៊ីអន និងផ្សារផ្សេងៗទៀតក្នុងក្រុងភ្នំពេញ ក្រុមនេះត្រូវបានគេស្គាល់ថា ដឹកនាំដោយ លោក ឯ សុភាស់ ដែលជាផ្នែកមួយជាមួយក្រុមផ្សេងៗទៀតដែលដឹកនាំដោយកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ។ ក្រុមនេះមានអំនាចឥទ្ធិពលណាស់ដោយសារតែគេជាបក្សពួកជាមួយគណបក្សកាន់អំនាចគឺជើងកាងខាងស៊ីដាច់សេដ្ឋកិច្ចទីផ្សាផ្តាច់មុខ ដូចជានៅបរិវេណជុំវិញផ្សា អ៊ីអន ផ្សាថ្មី ់ផ្សាអូឫស្សី ផ្សាកណ្តាល ផ្សារ អូឡាំពីច និងតាមសណ្ឋាគារ ផ្សេងៗ ជាដើម គឺក្រុមនេះ ស៊ីដាច់ មិនអនុញ្ញាតិឲក្រុមផ្សេងឬអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី គ្នានបានរកស៊ីនៅទីតាំងនោះទេ ។ ក្រុមសមាគមរួមគ្នាដើម្បីអភិវឌ្ឈន៍កម្ពុជាដែលដឹកនាំដោយលោក ឯ សុភាស់ នេះទើបនិងបង្កើតឡើងក្រោយការបោះឆ្នោត២០១៣នេះទេដើម្បីទុបទល់ប្រឆាំងជាមួយក្រុម សមាគមIDEAរបស់ ់លោក វ៉ន ពៅ ដែលបង្កើតឡើងជាង១០ឆ្នាំមកហើយនិងមានសាខាស្ទើរទូទាំងប្រទេសដើម្បីរួមចំណែកការពារសិទ្ធិកម្មករ អាជីវករ ពលករ កសិករ ។ ក្រុម លោក ឯ សុភាស់ កន្លងមកធ្លាប់ដឹកនាំបាតុកម្មប្រឆាំងនិងស្ត្រី សហគមន៍បឹងកក់ គឺអ្នកស្រី យ៉ោម បុប្ផា ដោយចោទថា អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីសហគមន៍បឹងកក់ បានវ៉ៃទាត់ធាក់បក្សពួកខ្លួនជាបុរស២នាក់ឲរបួសបែកក្បាលហើយខាងតុលាការបានចោទនិងចាប់អ្នកស្រី យកទៅដាក់គុកដោយមហាអយុត្តិធម៌ ។ ជាបន្តបន្ទាប់មកទៀតក្រុម លោក ឯ សុភាស់ បានដឹកនាំក្រុមបក្សពួករបស់ខ្លួនទៅធ្វើបាតុកម្មប្រឆាំងនិង អង្គការការពារសិទ្ធិមនុស្ស លីកាដូ អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការ អាដហុក អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយចោទថា អង្គការទាំងនោះ ជាអ្នកញុះញង់ ជាអ្នកការពារមនុស្សខូចមនុស្សខុសជាដើម ។ បន្លាមុត យកបន្លាជោះ សេះដាច់យកសេះតាម ៕
Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
No comments:
Post a Comment