Wednesday, March 4, 2015

គោរពច្បាប់ចរាចរណ៍គឺគោរពសិទ្ធិមនុស្ស ! គ្មានគ្រោះថ្នាក់ចរាចរណ៍គឺសង្គមមានសេចក្តីសុខ !

ពេលធ្វើដំណើរ ពេលបើកបរ ត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី !!!
ដោយទី១,ត្រូវគោរពច្បាប់ចរាចរ ដូចជា គោរពផ្លាកសញ្ញា គោរពល្បឿនយានយន្ត កុំ់ផឹកគ្រឿងស្រវឹង ត្រួតពិនិត្យម៉ាស៊ីនយានយន្ត មើលឆ្វេងស្តាំមុខក្រោយជាដើម ទី២,ត្រូវមានសតិស្មារតីភ្ញាក់រលឹកជានិច្ច ដូចជា កុំភ្លេចស្មារតី កុំប្រហែសធ្វេស កុំប្រមាថមើលងាយលើជីវិតមនុស្សសត្វ ត្រូវមានសីលធម៌ គុណធម៌ មនុស្សធម៌ ជាដើម ទី៣,សម្បជញ្ញ: ត្រូវដឹងខ្លួនជានិច្ច ដូចជា ការគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងចិត្ត ភ្នែកត្រចៀក ដៃជើង ជាដើមឲមូលល្អកុំឲបែកអារម្មណ៍ ពោលគឺដូចជាការធ្វើ សមាធិ អញ្ចឹងដែរប៉ុន្តែមិនមែនសមាធិបិតភ្នែកទេគឺសមាធិគ្រប់គ្រងខ្លួនគ្រប់គ្រងយានយន្ត ជាដើម ។ hello hello អ្នកបើកម៉ូតូ ឡានកង់ទាំងឡាយ ត្រូវប្រុងប្រយ័ត្ន មើលនាយមើលអាយ គ្រោះថ្នាក់ប្រចាំកាយ គឺចរាចរណ៍ ។ ពេលពិសារស្រា កុំបើកបរ ព្រោះអាចបង្ក នាំឲគ្រោះថ្នាក់ ជីវិតសោកសៅ ញាតិផៅអួលអាក់ ពិការបែកបាក់ ស្លាប់ព្រោះចរាចរណ៍ ។ គោរពច្បាប់ចរាចរណ៍ គោរពជីវិតខ្លួន បើកបររលូន គោរពអ្នកដទៃ ជីវិតរស់នៅ ត្រូវតែមានន័យ រស់គ្មានទុក្ខភ័យ សុខទាំងអស់គ្នា !!! ៕

YouTube Video

Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment