Sunday, March 22, 2015

វេទិការសំដែងមតិក្នុងពិធីបុណ្យខួប៦ឆ្នាំបញ្ឈប់អំពើហឹង្សា

សកម្មជនដីធ្លី បឹងកក់ បុរីកីឡា ថ្មគោល និងអង្គការសង្គមស៊ីវិល សំដែងមតិក្នុងពិធីបុណ្យខួប៦ឆ្នាំបញ្ឈប់អំពើហឹង្សានៅសហគមន៍ជីក្រែង
****************
ថ្ងៃអាទិត្យទី២២ខែមីនាឆ្នាំ២០១៥ ប្រជាពលរដ្ឋសហគមន៍ជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ប្រារព្ធពិធីបុណ្យខួប៦ឆ្នាំនៃព្រឹត្តិការណ៍ប្រើអំពើហឹង្សារំលោភសិទ្ធិមនុស្សក្នុងជម្លោះដីធ្លី បាញ់បង្ក្រាបកសិករដែលកំពុងច្រូតស្រូវក្នុងស្រែបណ្តាលឲរងរបួសធ្ងន់៤នាក់ របួសស្រាលជាច្រើននាក់ចាប់ខ្លួនតំណាងសហគមន៍១២នាក់ដាក់គុក២ឆ្នាំដោយអយុត្តិធម៌ កាលពីថ្ងៃ២២មីនា២០០៩ កន្លងទៅ ។ គោលបំណងពិធីបុណ្យ គឺដើម្បីបញ្ឈប់អំពើហឹង្សា ដើម្បីទាមទារយុត្តិធម៌ដំណោះស្រាយដីធ្លី ដើម្បីសេចក្តីសុខចំរើនដោយសុខសន្តិភាពនិងបុណ្យកុសល ជាដើម។ គួររំលឹកថា ទំនាស់ដីធ្លីនៅក្នុងសហគមន៍ជីក្រែងចាប់ផ្តើមកើតឡើងកាលពីឆ្នាំ២០០៤កន្លងទៅដោយសារឈ្មួញក្រុមហ៊ុនបក្សពួកអ្នកមានលុយមានអំនាច ប៉ះពាល់ដីស្រែចំការប្រជាពលរដ្ឋសហគមន៍ជីក្រែង១៧៥គ្រួសារក្នុងទំហំដី៤៧៥ហិចតា នៅក្រោមទំនប់សួង៧៨ដីស្រែកសិករ ។ កសិករបានបន្តដាំដុះធ្វើស្រែនៅលើមានទំនាស់នោះជារៀងរហូតមកដល់ថ្ងៃ២២មីនា២០០៩ អំពើហឹង្សាចាប់ផ្តើមកើតឡើង ដោយសមត្ថកិច្ចចំរុះរាប់រយនាក់ចុះវាយបាញ់បង្ក្រាបដោយហឹង្សាលើកសិករដែលកំពុងច្រូតកាត់ស្រូវក្នុងស្រែរបស់ខ្លួន ។ ក្រោយមកទៀតប្រជាពលរដ្ឋសហគមន៍បានបន្តធ្វើបាតុកម្ម ដាក់ពាក្យបណ្តឹងតស៌ូមតិស្វែងរកយុត្តិធម៌ទាំងនៅខេត្តសៀមរាបទាំងនៅក្នុងរាជធានីភ្នំពេញប៉ុន្តែនៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ។ កាលពីឆ្នាំ២០១០កន្លងទៅ ប្រជាពលរដ្ឋសហគមន៍ជីក្រែង ភាគីឈ្មួញក្រុមហ៊ុន ភាគីអាជ្ញាធរ រួមនិងអង្គការ បានបើកវេទិកាតុសន្តិភាពចចារគ្នាស្វែងរកដំណោះស្រាយរួមនៅទីរួមខេត្តសៀមរាប ។ ថ្ងៃ៦កញ្ញា២០១០ ប្រជុំរួមនៅសាលាស្រុកជីក្រែង ខេត្តសៀមរាប ខាងប្រជាពលរដ្ឋបានសម្រេចទទួលយកការសម្របសម្រួលកិច្ចប្រជុំតុសន្តិភាពដើម្បីបញ្ចប់ជម្លោះដោយទទួលយកដីថ្មីជាការដោះដូរទៅនិងដីចាស់ ជាការដោះលែងតំណាងទាំង១២នាក់ចេញពីពន្ធនាគារ ដោយបានចុះកិច្ចសន្យាជាផ្លូវការជាមួយអាជ្ញាធរដែលសន្យាថានិងដោះដូរដីថ្មីជំនួសដីចាស់ ។ ប៉ុន្តែការសន្យានិងសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋដែលថានិងបានដីថ្មីជំនួសដីចាស់នោះ ការដេកទន្ទឹងរងចាំយុត្តិធម៌ដូចដេករង់ចាំទឹកភ្លៀងធ្លាក់ពីលើមេឃអស់រយះកាល៥ឆ្នាំហើយ ដីក៏ទាន់បាន យុត្តិធម៌ក៏មិនទាន់ឃើញ ភាពក្រីក្ររងគ្រោះកាន់តែយូរទៅៗបណ្តាលឲប្រជាពលរដ្ឋសហគមន៍ជីក្រែងមួយចំនួនរត់ចោលស្រុកទៅស្វែងរកការងារធ្វើនៅប្រទេសថៃស្ទើស្ងាត់ភូមិ ដោយខ្វះខាតដីធ្វើស្រែ ។ មកដល់ចុងឆ្នាំ២០១៤នេះ ខាងអាជ្ញាធរឃុំស្រុកជីក្រែង បានធ្វើសំណើរដាក់ទៅក្រសួងថ្នាក់លើខេត្តក្រុងឲសម្រេចប្រគល់ដីជូនប្រជាពលរដ្ឋសហគមន៍ជីក្រែងចំនួន១២៥គ្រួសារដែលខាងអាជ្ញាធរដែនដីទទួលស្គាល់ក្នុងចំណោម១៧៥គ្រួសារដែលមានទំនាស់ដីធ្លី ប៉ុន្តែខាងថ្នាក់លើនៅតែស្ងាត់ឺឈឹង ថ្នាក់ក្រោមក៏ស្ងាត់ឈឹង ចំណែកប្រជាពលរដ្ឋសហគមន៏ជីក្រែង គឺសំណូមពរឲអាជ្ញាធរទាំងថ្នាក់លើថ្នាក់ក្រោមដោះស្រាយដីធ្លីជូនពួកគាត់ឲបានឆាប់ៗចំនួន១៧៥គ្រួសារផ្ទៃដី៤៧៥ហិចតាស្របទៅតាមកិច្ចសន្យាដោះដូរដីចាស់មិនមែន១២៥គ្រួសារដូចក្នុងសំណើរខាងអាជ្ញាធរទៅក្រសួងថ្នាក់ជាតិនោះទេ ។ ខាងប្រជាពលរដ្ឋបានអត់ធ្មត់ដេករង់ចាំដំណោះស្រាយដីធ្លី៥ឆ្នាំមកហើយក្រោយកិច្ចចចារតុសន្តិភាពដោយគោរពតាមកិច្ចព្រមព្រៀងព្រោះតែជឿខាងអាជ្ញាធរ ប៉ុន្តែ ពួកគាត់បានបានព្រមព្រៀងគ្នាថា បើនៅតែមិនទាន់ឃើញដី មិនទាន់បានទទួលយុត្តិធម៌ទេ គាត់និងលើកគ្នាទៅដេកតវ៉ាស្វែងរកយុត្តិធម៌នៅទីក្រុងភ្នំពេញជាបន្តទៀតក្នុងពេលខាងមុខបើនៅតែចាំស្ងាត់ៗបាត់ទាំងដីចាស់ បាតិ់ទាំងដីថ្មី បាត់ទាំងយុត្តិធម៌ដូច្នេះនោះ ។
http://youtu.be/zG8Qny5r8FQ




Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment