Wednesday, March 11, 2015

លោក មាជ សុវណ្ណារា ស្រក់ទឹកភ្នែកពេលនិយាយរឿងខ្មែរមិនចេះជួយខ្មែរ

លោក មាជ សុវណ្ណារា សម្រក់ទឹកភ្នែកពេលនិយាយរឿងខ្មែរមិនចេះស្រលាញ់ខ្មែរ ខ្មែរមិនចេះជួយខ្មែរ ។
**************
តុលាការកំពូលប្រកាសសាលក្រមបដិសេធសុំនៅក្រៅឃុំរបស់លោក មាជ សុវណ្ណារា មន្ត្រីគណបក្សសង្គ្រោះជាតិនិងលោក អ៊ុក ពេជ្យសំណាង សកម្មជនគណបក្សនយោបាយសង្គ្រោះជាតិនៅព្រឹកថ្ងៃ១១ខែមិនា២០១៥នេះ ។ លោក មាជ សុវណ្ណារា បានថ្លែងថា វាជារឿងអយុត្តិធម៌ណាស់ដែលតុលាការមកចោទប្រកាន់រូបគាត់ថា ជាអ្នកដឹកនាំធ្វើកុប្បកម្មហឹង្សានៅទីលានប្រជាធិបតេយ្យដែលរូបភាពជាក់ស្តែងអ្នកដែលប្រើហឹ្សាគឺក្រុមជនបាតដៃទី៣ដែលវ៉ៃគ្មានប្រណីមេត្តាលើព្រះសង្ឃ អ្នកកាសែត ប្រជាពលរដ្ឋខ្មែរបែជាគ្មានទោសពៃមកមានទោសអ្នកដែលគ្រាន់តែសំដែងមតិដោយអហឹង្សាសន្តិភាពស្របតាមច្បាប់ទៅវិញ លោកចាត់ទុកថា នេះជារឿងគំនុំនយោបាយសុទ្ធសាធត្រូវដោះស្រាយតាមផ្លូវនយោបាយទើបបាន ៕

YouTube Video

Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment