Monday, February 16, 2015

អាជ្ញាធរក្រុងភ្នំពេញហាមឃាត់មិនអនុញ្ញាតិឲប្រើDrone Camera នៅក្រុងភ្នំពេញ


អត់យល់ ! អាជ្ញាធរក្រុងភ្នំពេញហាមឃាត់មិនឲប្រើប្រាស់កាមេរ៉ាស្វ័យប្រវត្តិថតរូប ថតវីដេអូ





ដែលបំពាក់លើកូនយន្តហោះតូចៗ(Drone)ដែលបញ្ជារដោយតេឡេពីក្រោម ដោយលើកហេតុផលថា នាំឲភ្ញាក់ផ្អើល រំខានដល់ការរស់នៅរបស់ពលរដ្ឋនិងប៉ះពាល់សណ្តាប់ធ្នាប់សាធារណ:និងសន្តិសុខសង្គមក្នុងរាជធានីភ្នំពេញ ។ បើសិនជាកាមេរ៉ា Drone និងកូនយន្តហោះតូចធ្វើឲប៉ះពាល់សណ្តាប់ធ្នាប់សន្តិសុខសង្គម ចុះហេតុអីគេចាំបាច់ផលិតវាមកធ្វើអី ? ហើយគេប្រើវាទូទាំងពិភពលោក ពិសេសនៅប្រទេសដែលគេរីកចំរើនជឿនលឿនមិនឃើញកើតអីផង ។ ចោរលួចប្លន់ឆក់បាញ់សម្លាប់ជួញដូរគ្រឿងញៀននិងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរៀងរាល់ថ្ងៃនាំឲប៉ះពាល់សន្តិសុខសង្គមជាតិ មិនមែនមកពីកាមេរ៉ា Drone នេះឯណាឬមួយអាជ្ញាធរក្រុងភ្នំពេញខ្លាចរឿងអីផ្សេង ដូចជា ការថតរូបភាពការប្រើហឹង្សាបាញ់ប្រហារនិងបង្ក្រាបបាតុកម្មពីសំណាក់ក្រុមបាតដៃទី៣ជាដើមទៅលើប្រជាពលរដ្ឋកន្លងមកខ្លាចកាមេរ៉ាគេថតពីលើអាកាសមកឃើញឃាតករឬយ៉ាងណា ? ៕ ខ្លាចអីកាមេរ៉ា កាមេរ៉ាមិនមែនជាឃាតករ ភេរវករ ឯណា មនុស្សទេតើជា....??? ១៦កុម្ភ:២០១៥
http://kohsantepheapdaily.com.kh/article/114964.html

Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment