សូមទស្សនានិងស្តាប់ ! លោក ហ៊ុន សែន និយាយពីរឿង ដេញ អាឡិច ឲចេញពីកម្ពុជាក្នុងពិធីចែកសញ្ញាប័ត្រដល់សិស្សនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)៤៤១៥នាក់ព្រឹកថ្ងៃ23,02,2015 នៅមជ្ឈណ្ឌលតាំងពីព័រណ៍កោះពេជ្រ
************************
បន្ទាប់ពីលោក ហ៊ុន សែន និយាយចប់ប៉ូលីសក៏បានចាប់នាំខ្លួន លោក អាឡិច ភ្លាមៗពីភោជនីយដ្ឋានមួយក្បែរផ្សារាត្រីមាត់ទន្លេហើយយកទៅឃុំឃាំងក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចទើបបញ្ជូនចេញពីកម្ពុជាតាមយន្តហោះThai Airway វេលាម៉ោង៨:៣៨នាទីយប់ ។ ហ៊ុន សែន ប្រទេសកម្ពុជា ជារដ្ឋអធិបតេយ្យ ជនបរទេសដែលរស់នៅខុសច្បាប់ ត្រូវតែចាប់បញ្ជូនចេញពីកម្ពុជា ជាការពិតប្រទេសកម្ពុជា ជារដ្ឋអធិបតេយ្យមែន ប៉ុន្តែ អំនាចគឺស្ថិតនៅលើកណ្តាប់ដៃនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់គត់ ។ ពលរដ្ឋខ្មែរ មនុស្សជាតិ ទូទាំងពិភពលោក គេស្រលាញ់ធម្មជាតិ គេគាំទ្រ សកម្មភាព ការពារព្រៃឈើ របស់ លោក អាឡិច គេគាំទ្រឲ អាឡិច រស់នៅកម្ពុជាបន្តទៀត ចុះហេតុអីបាន ជានាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែដេញអ្នកការពារព្រៃឈើ ហើយលើកតម្កើងអ្នកកាប់បំផ្លាញព្រៃឈើ ដូចជាលោក ទ្រី ភាព ជាដើមជាឧកញ៉ា ទៅវិញ ។ ករណី លោក អាឡិច តែម្នាក់គត់ ធ្វើឲលោក ហ៊ុន សែន ភ្ញាក់ផ្អើលប្រតិកម្ម ថា បរទេសរស់នៅស្រុកខ្មែរផុតកំណត់ទិដ្ឋាការ ដូចនេះត្រូវដេញចេញ ប៉ុន្តែ ជនជាតិ យួន រាប់លាននាក់ដែលរស់នៅស្រុកខ្មែរខុសច្បាប់ ចាប់តាំងពីក្រោយថ្ងៃ៧មករា១៩៧៩មកដល់២០១៥នេះ ជាង៣០ឆ្នាំហើយមិនដែលឮមិនដែលឃើញនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយថា យួន រស់នៅខុសច្បាប់ ចាប់បញ្ជូនទៅវិញហើយកម្ពុជា ជារដ្ឋអធិបតេយ្យ យួន ចិន គ្មានសិទ្ធិលុកដៃមកយកដីយកព្រៃរ៉ែខ្មែរនោះ ហេតុអីមិននិយាយផង ?? ។
សូមរំឭកផងដែរថា ចាប់តាំងពីក្រោយឆ្នាំ១៩៩៣ មក រាជរដ្ឋាភិបាលកម្ពុជាបានបណ្ដេញអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមួយចំនួនចេញពីប្រទេសកម្ពុជា ដូចជាលោក ថូម៉ាស ដែលជាជនជាតិស៊ុយអែត លោក Michael Kirby ជាជនជាតិអូស្ត្រាលី លោក ភីធឺ ឡឺប្រេច លោក យ៉ាស់ហ៍ហ្កាយ ជនជាតិកេនយ៉ា លោក ប្រែត អាដាម អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Human Right Watch និងអង្គការក្លូប៊លវីណេស និងជាចុងក្រោយនេះគឺ ហ៊ុន សែន ដេញលោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ចេញពីកម្ពុជា ហើយទុកតែយួន ចិន បង្ហិនដីព្រៃឈើរ៉ែខ្មែរបានហើយ ៕
Buddhism for Social ( Peace,Freedom,Human Rights,Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment