Sunday, January 19, 2014

ដោះលែងសកម្មជនអ្នកការពារសិទ្ធិមនុស្សសិទ្ធិការងារសិទ្ធិដីធ្លីទាំង២៣នាក់ភ្លាម

ដោះលែងសកម្មជនអ្នកការពារសិទ្ធិមនុស្សសិទ្ធិការងារសិទ្ធិដីធ្លីទាំង២៣នាក់ភ្លាម ! FREE 23 of Human Rights Defener in Cambodia Now ! https://www.youtube.com/watch?v=BgUfkYMZiaE&feature=youtu.be ក្រុមគ្រួសារអ្នកទាំង២៣រូបដែលជាប់ពន្ធនាគារដោយសារការ ការពារសិទ្ធិមនុស្ស សិទ្ធិការងារទាមទារប្រាក់ខែ១៦០ដុល្លាជូនកម្មករ បានសំណូមពរនិងអំពាវនាវឲរដ្ឋាភិបាល តុលាការត្រូវតែដោះលែងឲអ្នកទាំង២៣រូបនោះមានសិទ្ធិសេរីភាពមានយុត្តិធម៌វិញភ្លាមជាបន្ទាន់ ព្រោះអ្នកទាំងនោះមិនមានទោសកំហុសដូចការចោទប្រកាន់និងចាប់ខ្លួននោះទេ ។ កាលពីថ្ងៃទី១៧មករា២០១៤ ក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារទាំង២៣រូប អង្គការជាតិ អន្តរជាតិ ព្រះសង្ឃ មន្ត្រីសហជីព គ្រូពេទ្យអង្គការលីកាដូ បានធ្វើដំណើរទៅសាកសួរសុខទុក្ខ និងនាំអំណោយទានខ្លះៗទៅចែកជូនព្រមទាំងព្យាបាលដល់អ្នកទាំង២៣រូបពិសេសគឺលោក វ៉ន ពៅ លោក ថេង សា វឿន លោក ច័ន្ទ ពុទ្ធស័ក្តិ ដែលកពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ មណ្ឌលអប់រំកែប្រែម៣ នៅឯត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាមជាប់និងព្រំដែនប្រទេសវៀត ណាម និងខេត្តកំពង់ចាម ។

No comments:

Post a Comment