Thursday, July 4, 2013

សន្និសីទកាសែតសហគមន៍បឹងកក់បកស្រាយរឿងទំនាស់ក្នុងសហគមន៍

៤កក្កដា២០១៣

ប្រជាពលរដ្ឋអ្នកភូមិបឹងកក់ខាងក្រុមAដឹកនាំដោយអ្នកស្រី ទេព វន្នីដែលតែងតែទាមទាតវ៉ា រកយុត្តិធម៌រៀងរាល់ដងកន្លងមកបានធ្វើសន្និសីទកាសែតនៅក្នុងតំបន់បឹងកក់ កាលពីម៉ោង៩ព្រឹកក្នុងគោលបំណង

ទី១ គឺលទ្ធផលការចូលជួបចៅហ្វាយក្រុងថ្មីលោក ប៉ា សុជាតិវង្ស និងកូននាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមកខាងសាលាក្រុង គេសំណូមពរឲប្រជាពលរដ្ឋឈប់ធ្វើកាតវ៉ាតទៅទៀតទើបគេ ដោះស្រាយដីធ្លីជូន ។

ខាងអាជ្ញាធរតម្រូវឲខាងសហគមន៍ទទួលយកគោលការណ៍ខាងអាជ្ញាធរដោះស្រាយជូនគឺឲពួកគាត់ចាកចេញពីដីតំបន់បឹងកក់ទៅទទួលយកដីថ្មីផ្ទះថ្មីនៅតំបន់ផ្សេង ។ ប្រជាពលរដ្ឋបានហៅការដំណោះស្រាយរបៀបនេះគឺជាការដើរថយក្រោយ ព្រោះការទាមទាតវ៉ាកន្លងមកពួកគាត់មិនមែនទៅទាមទាយកដីធ្លីអ្នកដទៃទេ គឺទាមទាការពារតែដីធ្លីផ្ទះខ្លួននៅតំបន់បឹងកក់តែប៉ុណ្ណោះ ហើយទាមទាឲខា ងអាជ្ញាធរបោះព្រំដី១២.៤៤ ហិចតាដែលរដ្ឋាភិបាលបាន ចេញអនុក្រិត្យកាត់ ដីទាំងអស់នេះជូនទៅប្រជាពលរដ និងចែកប្លង់កម្មសិទ្ធិជូនគ្រួសារណាដែល មិនទាន់មានប្លង់ប័ណ្ណកម្មសិទ្ធិព្រមទាំងដាក់បញ្ជូលឈ្មោះ៤៨គ្រួសារទៀតដែលត្រូវបានក្រុមហ៊ុនអាជ្ញាធរកាត់ចោលពីដីតំបន់បឹងកក់ឲដាក់បញ្ជូលទៅក្នុងគ្រួសារដែលត្រូវបានទទួលដី១២.៤៤ហិចតានោះវិញផងដែរ ។

ទី២គឺបកស្រាយអំពីការឆ្លើយតបទៅនិងការចោទប្រកាន់ពីក្រុមអតីតសកម្មជនបឹងកក់ក្រុមBដែល
ធ្លាប់តែរួមសុខរួមទុក្ខ ជាប់គុក អស់ផ្ទះអស់ដីស្រែកយំស្វែងរកយុត្តិធម៌ ជាមួយគ្នា ប៉ុន្តែឥឡូវបែជាត្រូវបែកបាក់គ្នាហើយបានធ្វើសន្និសីទកាសែត ផ្សាយតាមទូរទស្សន៍របស់ រដ្ឋស្ទើរគ្រប់ប៉ុស្តិ៍ចោទប្រកាន់ទៅក្រុមAរបស់សហគមន៍បឹងកក់ដែលដឹកនាំចូលរួមដោយអ្នកស្រី ទេព វន្នី ថា ធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ពុករលួយ ផ្តាច់ការ ជាដើមឡើងទៅ ។ ក្រុមA អ្នកស្រី ទេព វន្នី បានសំដែងការសោកស្តាយនិងអាណិតអាសូរ ជាខ្លាំងទៅលើក្រុមB ដែលមានឪកាសបាន ចូលនិយាយក្នុងទូរទស្សន៍ហើយមិននិយាយពីការបាត់បង់ដីធ្លី រងគ្រោះ ជាប់គុកច្រវាក់បែក បាក់ក្រុមគ្រួសារផ្សេងៗដោយសារការអភិវឌ្ឈន៍របស់រដ្ឋាភិបាលនិងក្រុមហ៊ុន ដែលបានប្រើ ហឹង្សារំលោភសិទ្ធិមនុស្សសិទ្ធិលំនៅដ្ឋានដីធ្លីឈូសកំទេចផ្ទះពួកគាត់និងអ្នកភូមិបឹងកក់ជាដើម បែជាទៅនាំគ្នានិយាយរឿងវ៉ៃប្រហារចោទប្រកាន់មកលើសហគមន៍ដែលជាអ្នករងគ្រោះដូចគ្នាទៅ វិញដែលជាហេតុផលអាចឲសហគមន៍នៅតែបន្តរងគ្រោះដោយសាបែកបាក់សាមគ្គីផ្ទៃក្នុងនិងធ្វើឲក្រុមហ៊ុនមន្ត្រីពុករលួយមួយចំនួនបានចិត្តរឹងរិតតែធ្វើបាបរាស្ត្រ បណ្តេញចេញដោយ បង្ខំពីលំនៅដ្ឋានតទៅទៀត ។

អ្នកខ្លះទៀតបានលើកឡើងថានេះជាការបំបែកបំបាក់របស់រដ្ឋាភិបាលនិងក្រុមហ៊ុនដើម្បីបញ្ឈប់ការតវ៉ារបស់អ្នកភូមិដោយឲទន្ទឹងតែដេករង់ចាំដំណោះស្រាយយុត្តិធម៌ដែលជាង៥ឆ្នាំមកហើយនៅតែមិនទាន់ដោះស្រាយចេញហើយពួកគាត់បានចោទទៅលើក្រុមBថាប្រហែលជាជឿសំដីអាជ្ញាធរដែលសន្យាថាកុំចេញតវ៉ាបើតវ៉ាគេមិនដោះស្រាយឲទេ ទើបពួកគាត់នៅស្ងៀមស្ងាត់ដេករង់ចាំយុត្តិធម៌ធ្លាក់ពីលើមេឃមកឲពួកគាត់ ហើយអ្នកខ្លះទៀតលើកឡើងថា ជារឿងទំនាស់បុគ្គល ទំនាស់ផ្ទៃក្នុងនិងការច្រណែននិន្ទាគ្នា និងការចុះចូលជាមួយក្រុមហ៊ុនអាជ្ញាធរលក់ឧត្តមគតិជាដើម ។

No comments:

Post a Comment