ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, September 25, 2012
សកម្មជនសង្ឃការពារសិទ្ធិលំនៅដ្ឋានត្រូវជ្រើសរើសសម្រាប់រង្វាន់ Martin Ennals
សកម្មជនសង្ឃការពារសិទ្ធិលំនៅដ្ឋានត្រូវជ្រើសរើសសម្រាប់រង្វាន់ Martin Ennals
កាលបរិច្ឆេទផ្សាយ 25.09.2012
ព្រះតេជគុណលួន សាវ៉ាត ដែលជាព្រះសង្ឃការពារសិទ្ធិមនុស្ស ត្រូវជ្រើសរើសសម្រាប់រង្វាន់ Martin Ennals Awards 2012 នៅក្រុងហ្សឺណែវ ប្រទេសស្វីស។ ព្រះអង្គជាសង្ឃមកពីខេត្តសៀមរាបប្រើពហុបច្ចេកវិជ្ជា ហើយព្រះអង្គប្រើវីដេអូ កំណាព្យ ចម្រៀងដើម្បីការពារប្រជាជនក្រីក្រ ដែលប្រឈមមុខការបណ្តេញចេញពីលំនៅដ្ឋាននៅជាយក្រុងភ្នំពេញ និងនៅជនបទ។ សកម្មភាពការពារសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន បានប៉ះពាល់ផលប្រយោជន៍អ្នកមានអំណាច ហើយព្រះអង្គរងការគំរាមកំហែង ផ្សឹក និងកាត់ទោសជាញឹកញាប់។
Original source: http://khmer.voanews.com/media/video/1514152.html?z=0&zp=1
Subscribe to:
Post Comments (Atom)
No comments:
Post a Comment