ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, June 3, 2021
បាញ់ប្រហារយ៉ាងសាហាវឃោឃៅត្រូវបុរសម្នាក់ចំខ្នងក្នុងជម្លោះដីធ្លី
ព័ត៌មានក្តៅ..សមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃនៃរបប ហ៊ុន សែន លើកគ្នាទៅបាញ់ប្រហារប្រជាពលរដ្ឋកសិករក្រីក្រ ដើម្បីប្លន់យកដីស្រែចំការក្នុងជម្លោះដីធ្លី បណ្តាលឲ្យគ្រាប់កាំភ្លើងត្រូវចំខ្នងបុរសម្នាក់ស្តែងៗ យ៉ាងសាហាវឃោឃៅ..មិនដឹងខុសត្រូវ..អមនុស្សធម៌..អគុណធម៌.. អសីលធម៌ បំផុត...( មិនទាន់ដឹងថា អ្នករងរបួសអាចគ្រោះថ្នាក់ដល់ជីវិតឬយ៉ាងណា ) ។ តើនេះឬសម័យអរគុណសន្តិភាព..? សម័យតេជោសន្តិភាព..?? ។ បញ្ឈប់អំពើហឹង្សានិងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ! #មានយុត្តិធម៌ទើបមានសន្តិភាព ! #មានសិទ្ធិសេរីភាពទើបមានប្រជាធិបតេយ្យ ! ។
កើតហេតុ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ #ជម្លោះដីធ្លី #ស្រុកអង្គស្នួល #ខេត្តកណ្ដាល រវាងក្រុមហ៊ុនបក្សពួកអ្នកមានលុយមានអំណាច…ជាមួយប្រជាពលរដ្ឋក្រីក្ររងគ្រោះ….. ។ ប្រភពវីដេអូហ្វេសប៊ុក….
Subscribe to:
Post Comments (Atom)
No comments:
Post a Comment