Saturday, June 5, 2021

ទ្រាំលែងបាននិងភាពអយុត្តិធម៌លើវិថីសិល្បៈព្រោះតែខ្លួនជាជនពិការ

ទ្រាំមិនបានលើការរើសអើង..? ប្រកាន់បក្សពួក..? ភាពអយុត្តិធម៌លើវិថីសិល្បៈ បុរសដែលជាជនពិការតែមានសមត្ថភាពមិនធម្មតាប្រឡងជាប់ជ័យលាភីជាម្ចាស់ពានរង្វាន់ Cambodia Got Talent កន្លងមក បានត្រឹមតែពានរង្វាន់តែគ្មានន័យខ្លឹមសារគឺមិនបានការងារធ្វើផ្នែកវិស័យសិល្បៈនោះទេ ព្រោះតែគេមិនឲ្យតម្លៃលើសមត្ថភាពនោះទេ គឺ គេអាចមើលឃើញផ្នែករូបសម្រស់ផ្សេងៗជាជាងសមត្ថភាព ទើបធ្វើឲ្យម្ចាស់ពានរង្វាន់រូបនេះតូចចិត្តឈឺចាប់ក៏បញ្ចេញសារស័ព្ទប្រាប់ដល់សាធារណៈជនទាំងទឹកភ្នែកថា បើដឹងថា បានពានរង្វាន់ហើយតែគ្មានតម្លៃបែបនេះ គាត់សុខចិត្តមិនយកពានរង្វាន់ល្អជាង....? ។ បញ្ជាក់ អាត្មាភាព លួន សុវ៉ាត ក៏ជាអ្នកគាំទ្រលើសមត្ថភាពទេពកោសល្យសិល្បៈលើម្ចាស់ពានរង្វាន់ Cambodia Got Talent រូបនេះ ផងដែរ ដោយសារតែគាត់ជាជនពិការ តែយុវជនរូបនេះ បានជួយលើកតម្កើងវប្បធម៌សិល្បៈខេមរាយើងបានយ៉ាងច្រើនផងដែរ ហើយ អាត្មាភាព លួន សុវ៉ាត ក៏ធ្លាប់យកបទភ្លេងយុវជនរូបនេះដាក់បញ្ចូលក្នុងវីដេអូអប់រំអំពីសង្គមបរិស្ថានផ្សេងៗផងដែរ ។ សូមចូលរួមជួយលើកទឹកចិត្តនិងគាំទ្រនិងផ្តល់ឱកាសការងារដល់អ្នកសិល្បៈដែលជាជនពិការផង..!!!

No comments:

Post a Comment