ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, May 26, 2021
បុណ្យទក្ខិណានុប្បទាននៅវត្តស្វីសខេមរារាមប្រទេសស្វីស
#បុណ្យទក្ខិណានុប្បទាន ឧទ្ទិសបុណ្យកុសលដល់ អ្នកស្រី អ៊ុន ចន្ថា ដែលទទួលមរណ:កាលដោយអំពើឃាតកម្មក្នុងវ័យ៥៣ឆ្នាំ កាលពីថ្ងៃ២៨ខែមេសា២០២១នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងក្នុងក្រុងសៀមរាប ក្នុងពេលដែលរូបគាត់ចាកចេញពីប្រទេសស្វីសទៅលេងប្រទេសកម្ពុជាកាលពីខែមីនាកន្លងទៅនិងបានស្នាក់នៅក្នុងស្រុកកំណើតនាខេត្តព្រៃវែងមួយរយៈពេលខ្លីហើយបានបន្តដំណើរទៅជួលបន្ទប់ផ្ទះស្នាក់នៅជាមួយបុរសវ័យកណ្តាលម្នាក់អាយុជាង៣០ឆ្នាំមកពីខេត្តតាកែវដែលជាជនសង្ស័យក្នុងអំពើឃាតកម្មនេះហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅខេត្តបាត់ដំបង ។ ក្នុងអំពើឃាតកម្មនេះសង្ស័យសម្លាប់ប្លន់យកទ្រព្យសម្បត្តិនៅជាប់នឹងខ្លួន កើតហេតុនៅថ្ងៃទី៤ខែឧសភា២០២១នេះ ដោយម្ចាស់ផ្ទះមានការសង្ស័យទៅលើបន្ទប់ខាងលើមិនឃើញជនរងគ្រោះចេញមកខាងក្រៅជាច្រើនថ្ងៃដើម្បីបង់លុយថ្លៃផ្ទះហើយក៏ទៅគោះបន្ទប់មិនបើកទ្វារសោះក៏យកកូនសោរទៅចាក់ទ្វារបើកមើលឃើញសពស្លាប់នៅក្រោមគ្រែស្អុយរលួយបាត់ទៅហើយ ទើបប្តឹងសមត្ថកិច្ចឲ្យមកធ្វើកំណត់ហេតុនិងស៊ើបអង្កេតស្រាវជ្រាវ ទើបឈានទៅរកការចាប់ខ្លួនជនសង្ស័យដែលជាបុរសវ័យកណ្តាលម្នាក់ដែលសង្ស័យថាជាដៃគូស្នេហាជាមួយជនរងគ្រោះផងដែរ ព្រោះដោយសារតែបុរសខាងលើនិងស្ត្រីជនរងគ្រោះស្នាក់នៅក្នុងបន្ទប់ផ្ទះជួលជាមួយគ្នាជាច្រើនថ្ងៃមកហើយ នៅពេលជនរងគ្រោះស្លាប់ក៏បាត់មុខបុរសខាងលើនោះផងដែរ ។ សូមបញ្ជាក់ផងដែរថា ស្ត្រីជនរងគ្រោះនេះ ធ្លាប់មានប្តីជាខ្មែរបានកូនមួយចំនួន បន្ទាប់មក បានប្តីជាជនជាតិស្វីស បានកូន២នាក់ទៀត ហើយប្តីស្លាប់ចោល ក្រោយមករូបគាត់ឧស្សាហ៍ចេញចូលទៅប្រទេសកម្ពុជា ជាញឹកញាប់ ដោយតែងនិយាយប្រាប់កូនថា គាត់ឈប់រស់នៅប្រទេសស្វីសហើយនិងវិលត្រឡប់ទៅរស់នៅប្រទេសកម្ពុជា វិញ ដោយសារមានទំនាក់ទំនងជាមួយជនសង្ស័យជាឃាតករនោះផង ទើបគាត់សុខចិត្តទៅជួលផ្ទះរស់នៅឯក្រុងសៀមរាប តែ២នាក់ ហើយក៏កើតរឿងបែបហ្នឹងអញ្ចឹងទៅ ។ បុណ្យនេះក៏ឧទ្ទិសបុណ្យកុសលដល់លោកយាយ ថោង នាង លោកយាយ វណ្ណ ស៊ី ឧបាសិកា ប៉ាត់ សាឡៃ ។ ប្រាព្ធកម្មវិធីបុណ្យនៅវត្តស្វីសខេមរារាម Wat Swiss Khemraram,Rue Dela Cascade 5,CH 2603 Péry Suisse,Tel : (+41 ) 325 362 998 ។ សូមឲ្យវិញ្ញាណក្ខន្ធបុព្វការីជនអ្នកដែល បានចែកឋានរំលាយខន្ធទៅកាន់បរលោកខាងមុខបានរួចចាកទុក្ខ បានទៅកាន់សុគតិភពកុំបីខាន !
Subscribe to:
Post Comments (Atom)
No comments:
Post a Comment