Wednesday, May 26, 2021

ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរសង្គ្រោះបន្ទាន់ដល់គ្រួសារកម្មករក្រីក្រឆ្លងជំងឺកូវីដ-១៩

#សូមចូលរួមផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ ! #សង្គ្រោះបន្ទាន់ ដល់គ្រួសារកម្មករក្រីក្ររោងចក្រកាត់ដេរ ដែលកំពុងរងគ្រោះព្រោះមេរោគឆ្លងសកល កូវីដ-១៩ ! សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លា លោក តាំង ហ្វីលីព និងភរិយា ព្រមទាំងបុត្រ,អ្នកស្រី តាំង សោភ័ណ និងកូនចៅ Lowell,Massachusetts,USA,ផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ២០០ដុល្លារ ដល់ក្រុមគ្រួសារ អន្ទិត សឿន ជាយា ដែលកំពុងឆ្លងជំងឺកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅមណ្ឌលកោះពេជ្រ ក្រុងភ្នំពេញ ។ អន្ទិត សឿន ជាយា ហៅ ជ័យ ជាកូនសិស្សនិងជាអតីតតៃកុងឡាន តេជគុណ លួន សុវ៉ាត ស្នាក់នៅផ្ទះជួល តំបន់ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ មានការងារជាអ្នករត់ រ៉ឺម៉កកង់បី ធូកៗ មានកូន២នាក់ ប្រពន្ធធ្វើការងាររោងចក្រកាត់ដេរ បានធ្វើតេស្តវិជ្ជមាន កូវីដ-១៩ នៅថ្ងៃ១៩ឧសភា២០២១ នេះ រួមទាំងអ្នកជិតខាង ដែលបានទៅធ្វើតេស្តរកឃើញមានកូវីដ១៩មុនៗកន្លងមកផងដែរ គួរបញ្ជាក់ថា អន្ទិត ជ័យ និង អ្នកជិតខាង បានចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានម្តងរួចជាង១អាទិត្យហើយ តែនៅតែឆ្លង ។ ទំនាក់ទំនងផ្ទាល់ទៅ អន្ទិត ជ័យ ហ្វេសប៊ុក សឿន ជាយា ទូរស័ព្ទ Tel.086 78 55 22 ឬ ទាក់ទងទៅភរិយា អ្នកស្រី សុភា Tel.086 79 55 22 #ខ្មែរជួយខ្មែរ -ខ្មែរមានវប្បធម៌ល្អប្រពៃ មានធម៌សាមគ្គីខ្មែរជួយខ្មែរ ធ្វើបុណ្យឲ្យទានជាហូរហែ បានសុខផងដែរសង្គមជាតិ ។ -ទំនាក់ទំនង ភិក្ខុ លួន សុវ៉ាត ប្រទេសស្វីស LUON SOVATH Tel : +41 796 215 422 -លេខនៅកម្ពុជា ទំនាក់ទំនងក្មួយប្រុស អន្ទិត លួន វ៉ាន់ LUON VAN,Tel : 067 54 84 74

No comments:

Post a Comment